សហរដ្ឋអាមេរិកបិទស្ថានទូតរបស់ខ្លួន នៅហៃទី ក្រោយមានការបាញ់ហ្រហារខ្លាំងក្លា

2025/08/05 03:54:23 pm        47

សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី៤ ខែសីហា) បានប្រកាសថា ខ្លួនបានបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសហៃទី និងឲ្យបុគ្គលិកនៅតែក្នុងបរិវេណការទូត បន្ទាប់ពីមានការបាញ់ប្រហារយ៉ាងខ្លាំងក្លា នៅជិតទីក្រុង Port-au-Prince (ព័រអូប្រាំង) រដ្ឋធានីរបស់ហៃទី ដែលត្រូវបានធ្វើឲ្យច្របូកច្របល់ដោយក្រុមអន្ធពាល។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយនៅលើបណ្ដាញសង្គម X ដោយរាយការណ៍ពី «ការបាញ់ប្រហារយ៉ាងខ្លាំងក្លា នៅក្នុងតំបន់ Tabarre ក្បែរស្ថានទូតសហរដ្ឋអាមេរិក» និងបានណែនាំឲ្យមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវផ្អាកការធ្វើដំណើរផ្លូវការទាំងអស់ នៅខាងក្រៅកន្លែងការទូត ដោយជំរុញឲ្យប្រជាជនជៀសវាងកុំទៅកាន់តំបន់នោះ»។

Tabarre គឺជាក្រុងមួយដែលមានទីតាំងនៅជិតព្រលានយន្តហោះ Port-au-Prince នៅភាគឦសាន្តនៃរដ្ឋធានីរបស់ហៃទី។

អ្នកស្រុកមូលដ្ឋានម្នាក់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បានឮការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា តាំងពីពាក់កណ្ដាលព្រឹក ដោយរៀបរាប់ពីការប៉ះទង្គិចគ្នា រវាងនគរបាល និងសមាជិកក្រុមក្មេងអន្ធពាលដែលបានគ្រប់គ្រងផ្នែកខ្លះនៃប្រទេស និងរដ្ឋធានីរបស់ប្រទេសនេះ ចាប់តាំងពីឆ្នាំ២០២៤ មក។

ស្របពេលមានអំពើហិង្សានេះ តាមការបញ្ជាក់របស់នគរបាលជាតិហៃទី (PNH) បានឲ្យដឹងថា អតីតសមាជិកព្រឹទ្ធសភាហៃទី លោក Nenel Cassy ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Pétion-Ville ជាយក្រុង Port-au-Prince។

គួរបញ្ជាក់ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានរាយការណ៍កាលពីខែកក្កដាថា យ៉ាងហោចណាស់មនុស្ស ៣.១៤១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសហៃទី ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា៕

អត្ថបទដែលទាក់ទង

លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm        1
ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm        1
ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ក្នុងជំនួបមុនកិច្ចប្រជុំ GBC កម្ពុជា-ថៃ បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​មួយ​ចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់

2025/08/07 01:27:04 pm
​លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm
​ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm
​ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm
​ពលរដ្ឋ៖ «វាគួរឱ្យព្រួយបារម្ភ» ខណៈលោកTrump មានផែនការកាត់មូលនិធិសន្តិសុខក្រុងញូវយ៉ក៦៤លានដុល្លារ
2025/08/07 01:10:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/05 02:27:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am