សាកសពមនុស្ស ៣២នាក់ ត្រូវបានរកឃើញនៅក្នុងរដ្ឋ Guanajuato របស់ម៉ិកស៊ិក

2025/08/05 11:15:14 pm        54

រដ្ឋអាជ្ញា កាលពីថ្ងៃចន្ទ (ទី៤ ខែសីហា) បានប្រាប់ថា អដ្ឋិធាតុសាកសពមនុស្សដែលត្រូវបានរកឃើញកាលពីសប្តាហ៍មុន នៅក្នុងផ្ទះទុកចោល ក្នុងរដ្ឋ Guanajuato ដែលរងការវាយប្រហារដោយអំពើហិង្សាក្នុងប្រទេសម៉ិកស៊ិក ជារបស់ជនរងគ្រោះសរុប ៣២នាក់។

ការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា មនុស្ស ១៥នាក់ ត្រូវបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់លាស់ រហូតមកដល់ពេលនេះ ពីអដ្ឋិធាតុដែលត្រូវបានរកឃើញ ក្នុងអំឡុងពេលមានប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅក្នុងទីក្រុង Irapuato។

ការិយាល័យ បានបញ្ជាក់បន្ថែមថា សាកសពស្ថិតនៅក្នុងស្ថានភាព «បែកខ្ញែក និងស្មុគស្មាញ» ដោយបន្ថែមថា វាបានធ្វើឲ្យស្មុគស្មាញដល់ដំណើរការកំណត់អត្តសញ្ញាណ។ 

សាច់ញាតិរបស់អ្នកបាត់ខ្លួន ដែលជាសមាជិករបស់ក្រុមឈ្មោះ «ទាល់តែខ្ញុំរកអ្នកឃើញអ្នក» បានទៅមើលទីតាំងនោះ កាលពីថ្ងៃចន្ទ ដោយសង្ឃឹមថា នឹងមានព័ត៌មាន អំពីមនុស្សជាទីស្រលាញ់របស់ពួកគេ ឬភស្តុតាងថ្មីៗ។

បើយោងតាមស្ថិតិផ្លូវការ អំពីមនុស្សឃាត បានឲ្យដឹងថា រដ្ឋ Guanajuato នៅភាគកណ្តាលប្រទេសម៉ិកស៊ិក គឺជាមជ្ឈមណ្ឌលឧស្សាហកម្មរីកចម្រើន និងជាកន្លែង សម្រាប់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយចំនួន ប៉ុន្តែក៏ជារដ្ឋដែលមានមនុស្សស្លាប់ច្រើនបំផុត ដោយសារសង្គ្រាមក្រុមអន្ធពាល។

អំពើហិង្សាភាគច្រើន នៅក្នុងរដ្ឋ Guanajuato ត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះ រវាងក្រុមអន្ធពាល Santa Rosa de Lima និងក្រុម Jalisco New Generation cartel ដែលជាក្រុមដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm