នគរបាល បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងដ៏សំខាន់របស់ប៉ាគីស្ថានចំនួន ១២០នាក់ ក្នុងការវាយឆ្មក់ពេញមួយយប់ មុនពេលការតវ៉ាដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ ដែលជាខួបលើកទី២ នៃការចាប់មេដឹកនាំរបស់ពួកគេគឺលោក Imran Khan ដាក់ពន្ធនាគារ។

មន្ត្រីនគរបាលពីរនាក់ បាននិយាយថា ភាគច្រើននៃការចាប់ខ្លួនទាំងនោះ ត្រូវធ្វើឡើង នៅយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារ គឺនៅក្នុងទីក្រុង Lahore ភាគខាងកើត ជាកន្លែងដែលគណបក្ស Pakistan Tehreek-e-Insaf របស់លោក Khan បានប្តេជ្ញាធ្វើបាតុកម្មដ៏ធំបំផុតរបស់ខ្លួន ក៏ដូចជាការតវ៉ានៅកន្លែងផ្សេងទៀតដែរ។
អ្នកនាំពាក្យគណបក្សលោក Zulfikar Bukhari បាននិយាយថា យ៉ាងហោចណាស់សកម្មជន ២០០ នាក់ ត្រូវបាន ចាប់ខ្លួនពីទីក្រុង Lahore ដោយបន្ថែមថា ការតវ៉ា នឹងបន្តទៅមុខ។
ទីក្រុង Lahore គឺជារដ្ឋធានីនៃខេត្តភាគខាងកើតនៃរដ្ឋ Punjab ដែលជាតំបន់ដ៏សំខាន់បំផុតផ្នែក នយោបាយរបស់ប្រទេសនេះ និងមានប្រជាជនពាក់កណ្តាលរបស់ខ្លួនរស់នៅ។
រដ្ឋាភិបាលខេត្ត Punjab និងនគរបាលខេត្ត មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ នៅថ្ងៃអង្គារនេះ។
