ជប៉ុនប្រឈមជាមួយសីតុណ្ហភាពក្ដៅបំផុត ខណៈបារម្ភអំពីដំណាំស្រូវ

2025/08/05 11:40:50 pm        66

ប្រទេសជប៉ុនបានជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំងបំផុតមិនធ្លាប់មាន គឺ ៤១,៨អង្សាសេ នៅថ្ងៃអង្គារ (ទី៥ សីហា) នេះ ដែលជំរុញឲ្យរដ្ឋាភិបាលណែនាំប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ និងសន្យាចាត់វិធានការ ដើម្បីសម្រាលការខូចខាតដែលទាក់ទងនឹងអាកាសធាតុ ចំពោះដំណាំស្រូវ។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេស បានឲ្យដឹងថា ទីក្រុងភាគខាងកើត Isesaki ក្នុងខេត្ត Gunma បានបង្កើតកំណត់ត្រាក្ដៅខ្លាំងបំផុត ពោលគឺលើសពីកម្រិត ៤១,២អង្សាសេ ដែលកើតមានកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងភាគខាងលិច Tamba របស់ខេត្ត Hyogo។

បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា មកទល់ពេលនេះ នារដូវក្តៅនេះ មនុស្សជាង ៥៣.០០០នាក់ហើយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារសុរិយរោគ។

សីតុណ្ហភាពជាមធ្យម នៅទូទាំងប្រទេសជប៉ុន បានបន្តឡើងខ្ពស់ បន្ទាប់ពីមានអាកាសធាតុក្ដៅបំផុត ក្នុងខែកក្កដា ដែលជាការឡើង ៣ឆ្នាំជាប់ៗគ្នា ខណៈដែលតំបន់ភាគឦសានតាមបណ្តោយសមុទ្រជប៉ុន មានភ្លៀងធ្លាក់ក្នុងកម្រិតទាបខ្លាំង ដែលធ្វើឲ្យមានក្ដីបារម្ភ អំពីការប្រមូលផលស្រូវ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Shinjiro Koizumi បានប្រាប់នៅឯសន្និសីទសារព័ត៌មានមួយថា៖ «យើងត្រូវចាត់វិធានការឲ្យបានលឿន និងបន្ទាន់ ដើម្បីបង្ការការខូចខាត ដោយសារសីតុណ្ហភាពឡើងក្ដៅខ្លាំង»។ លោកបានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ ជុំវិញការកម្ចាត់សត្វល្អិត និងវិធានការដោះស្រាយគ្រោះរាំងស្ងួត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm