អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គាំទ្រសម្តេចតេជោ ចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ​សន្តិភាព​មីយ៉ាន់ម៉ា

2022/01/14 06:29:37 pm        1.1 K

ភ្នំពេញ៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្តែងការគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបេសកជនពិសេសកម្ពុជា ដើម្បីស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺសមស្របទៅនឹងផែនការសកម្មភាពរបស់សហគមអន្តរជាតិ ជាមួយប្រទេសមីយ៉ាន់ម៉ា។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីប្រារព្ធពិធីស្វាគមន៍និស្សិត​ពេទ្យកម្ពុជា​ដែល​បាន​បញ្ចប់កម្មសិក្សានៅប្រទេសបារាំង ក្នុងរយៈពេលមួយឆ្នាំ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ នៅក្នុង​បរិវេណ​ស្ថានទូតបារាំង​ លោក ហ្សាក់ ប៉ឺឡេ បានលើកឡើងថា បារាំងបានតាមដានអំពី​ដំណើរ​ទស្សនកិច្ច​របស់សម្តេចតេជោ ​ហ៊ុន សែន ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ការ​ចរចា​សម្រាប់​ប្រជាជន​ និងប្រទេសមីយ៉ាន់ម៉ា​ ។ លោកសង្ឃឹមថា វិបត្តិនៅប្រទេសនេះ​នឹងត្រូវបានដោះ​ស្រាយតាម​រយៈការចរចារនយោបាយ​ដោយ​បើកចំហ និងប្រកបដោយ​បរិយាប័ន្ន​ជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ព្រមជាមួយ​ការ​បញ្ជូន​ជំនួយមនុស្សធម៌ជាដើមនោះ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីទៅកាន់​ប្រទេសមីយ៉ាន់ម៉ា នាកាលកន្លងទៅនេះ ទទួលបានជោគជ័យ​ជា​ច្រើន​ក្នុង​កិច្ចការ​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ប្រទេសនេះ ​ខណៈលទ្ធផលទទួលបានគឺថ្នាក់ដឹកនាំរបបយោធា​របស់​មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង ​សម្រេចទទួលយកការ​ស្នើសុំ​របស់​សម្តេចតេជោ ពន្យាពេល​ក្នុងការឈប់បាញ់គ្នា ​ទទួល​យករាល់ជំនួយ​សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រ​ប្រេសិតពិសេស​របស់ប្រធានអាស៊ានលើ ​បញ្ហានៅប្រទេសមីយ៉ាន់ម៉ា ​និងលទ្ធផលជាច្រើនទៀត។

យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោល​ដៅតែ២គត់​ដែលសំខាន់​ គឺទី១.ស្វែងរកការ​ចរចា​ឲ្យមាន​ការឈប់បាញ់ និងទី២.​គឺ​ដើម្បីផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនជាតិ​មីយ៉ាន់ម៉ា ​ដែលកំពុងរងគ្រោះដោយ​សារ​ការប្រឈម​នឹង​អត់អាហារ​ជាដើមនោះ។

ជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ​មានបណ្តា ប្រទេស​មហាអំណាចមួយចំនួន ​ដូចជាប្រទេសចិន ​អាមេរិក ​ជប៉ុន ​បារាំង​បានសម្តែងការគាំទ្រ និង​រំពឹងថា​កិច្ច​ចរចា​របស់​សម្តេចតេជោ ជាមួយ​នឹង​របប​សឹក​យោធាមីយ៉ាន់ម៉ានេះ​នឹង​ទទួល​បាន​លទ្ធផលល្អ​ដើម្បី​ផលប្រយោជន៍របស់ប្រជាជន​ និងប្រទេសមីយ៉ាន់ម៉ានោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
2026/10/01 08:02:46 pm        1
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
2026/10/01 07:46:16 pm        1
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
2026/10/01 07:37:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់

2026/10/01 08:02:46 pm
​ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
2026/10/01 07:46:16 pm
​ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
2026/10/01 07:37:22 pm
​រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
2026/10/01 07:08:24 pm
​ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
2026/10/01 07:02:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/01 10:03:15 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/01 06:28:48 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/01 08:07:59 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm