លោកនាយករដ្ឋមន្ត្រី Shehbaz Sharif នៅថ្ងៃអង្គារនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យជំរុញទីក្រុងញូវដែលី បញ្ឈប់ «ឧក្រិដ្ឋកម្មសិទ្ធិមនុស្ស» នៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ដោយបានបញ្ជាក់ឡើងវិញថា ការទាមទារឲ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះបញ្ហាទឹកដីដែលមានជម្លោះ នៅតែជាសសរស្តម្ភសំខាន់នៃគោលនយោបាយការបរទេសរបស់ទីក្រុងអ៊ីស្លាម៉ាបាដ។

ការិយាល័យនាយករដ្ឋមន្ត្រី (PMO) បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់លោក Sharif ក្នុងឱកាសនៃ ទិវាប្រឆាំងការរំលោភបំពាន ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ០៥ ខែសីហា ប្រឆាំងនឹងការដកហូតឋានៈពិសេសនៃទីក្រុង Jammu និងតំបន់កាស្មៀរ ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងឆ្នាំ ២០១៩ ។ ប្រទេសប៉ាគីស្ថានបានប្រារព្ធទិវានេះ ចាប់តាំងពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០។
ទឹកដីនៃតំបន់ភ្នំហិម៉ាឡៃ មានជម្លោះ ដោយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ ឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីពួកគេទាំងពីរ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ពីការគ្រប់គ្រងអាណានិគមអង់គ្លេស។ ប្រទេសទាំងពីរ បានប្រយុទ្ធគ្នាពីរក្នុងចំនោមសង្រ្គាមទាំងបីរបស់ពួកគេលើតំបន់នេះ ហើយប្រទេសទាំងពីរ ទាមទារវាទាំងស្រុង ប៉ុន្តែគ្រប់គ្រងវាដោយផ្នែក។ ប៉ាគីស្ថានចោទឥណ្ឌាថា បានកាន់កាប់តំបន់កាស្មៀរ និងបដិសេធប្រជាជនខ្លួនក្នុងការសម្រេចចិត្តដោយខ្លួនឯង ដោយចាប់សកម្មជននយោបាយ និងអ្នកកាសែតដាក់ពន្ធនាគារ។ ប៉ាគីស្ថានតែងតែអំពាវនាវឲ្យប្រទេសឥណ្ឌាគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវតម្លាភាព នៅក្នុងទឹកដីនេះ។
