សហជីពកម្មករឥណ្ឌាអំពាវនាវឲ្យមានការតវ៉ាទូទាំងប្រទេស ជុំវិញពន្ធរបស់លោក Trump និងកិច្ចព្រមព្រៀងជាមួយអង់គ្លេស

2025/08/06 12:11:06 am        78

សហជីពធំៗចំនួន ១០ និងសម្ព័ន្ធសហជីពកសិករឥណ្ឌាជាង ៤០ បានប្រកាសពីការតវ៉ាទូទាំងប្រទេសនៅថ្ងៃទី១៣ ខែសីហា ប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-ចក្រភពអង់គ្លេស នាពេលថ្មីៗនេះ និងគម្រោងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ពន្ធ ២៥ភាគរយ លើទំនិញឥណ្ឌា ដោយសារការមានពាណិជ្ជកម្មប្រេងរបស់ប្រទេសនេះ ជាមួយរុស្ស៊ី។

សហជីពបានចាត់ចំណាត់ការរបស់រដ្ឋបាលរបស់លោក Trump ថា ជា «ការសម្លុតកំហែងផ្នែកសេដ្ឋកិច្ចយ៉ាងជាក់ស្ដែង» ហើយបានអំពាវនាវឲ្យពលរដ្ឋប្រឆាំងនឹងវិធានការនេះ។

យោងតាមសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា អ្នករៀបចំព្រឹត្តិការណ៍តវ៉ានេះ បានអំពាវនាវដល់ «កសិករ កម្មករ និស្សិត និងប្រជាពលរដ្ឋស្នេហាជាតិទាំងអស់ ចូលរួមទិវាតស៊ូទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយមានសកម្មភាពមហាជនជាច្រើន ដូចជាក្បួនត្រាក់ទ័រ និងម៉ូតូ បាតុកម្មតវ៉ា ការប្រមូលផ្តុំសាធារណៈ និងការតវ៉ាតាមទម្រង់ផ្សេងៗ តាមការសម្រេចរបស់វេទិកា និងអង្គការដៃគូផ្សេងៗ»។

បន្ថែមពីលើនេះ ក្រុមទាំងនោះបានទាមទារឲ្យរដ្ឋាភិបាលឥណ្ឌាគួរតែប្រកាន់ជំហររឹងមាំ ប្រឆាំងនឹងការគំរាមកំហែងដំឡើងពន្ធគយ និងអះអាងសិទ្ធិរបស់ខ្លួន ក្នុងការធ្វើពាណិជ្ជកម្មដោយសេរីជាមួយប្រទេសទាំងអស់ ក្នុងនោះរួមទាំងរុស្ស៊ីផងដែរ។

ទន្ទឹមនឹងនេះ អ្នករៀបចំបានចោទប្រកាន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌា-ចក្រភពអង់គ្លេស (CETA) កំពុងអនុវត្តចក្រពត្តិសាជីវកម្ម ខណៈដែលទាមទារឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគត ត្រូវបានបញ្ចប់ដោយតម្លាភាពទាំងស្រុង និងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm