ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ អាចអនុញ្ញាតឲ្យយោធាគ្រប់គ្រងតំបន់ហ្សាទាំងមូល ជាលើកដំបូង ក្នុងរយៈពេលពីរទសវត្សរ៍នេះ ទោះបីជាមានសម្ពាធអន្តរជាតិសម្រាប់បទឈប់បាញ់ ដើម្បីបន្ធូរបន្ថយលក្ខខណ្ឌឲ្យគួរឲ្យភ័យខ្លាច នៅក្នុងទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធក៏ដោយ។
ទូរទស្សន៍អ៊ីស្រាអែល Channel 12 បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងងាកទៅរកការពង្រីកការវាយលុក និងកាន់កាប់តំបន់នេះទាំងមូល បន្ទាប់ពីសង្គ្រាមរយៈពេល ២២ខែ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។

ប្រភពមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា កម្លាំងបន្ថែមទៀត គឺជាជម្រើសមួយ បន្ទាប់ពីការដួលរលំនៃកិច្ចចរចាបទឈប់បាញ់ដោយប្រយោល ជាមួយក្រុមហាម៉ាស។
ការដណ្តើមយកទឹកដីនេះទាំងមូល នឹងផ្ទុយពីសេចក្តីសម្រេច ឆ្នាំ ២០០៥ របស់អ៊ីស្រាអែល ក្នុងការដកអ្នកតាំងលំនៅ និងយោធា ចេញពីតំបន់ហ្កាហ្សា ខណៈពេលដែលរក្សាការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន ជាចំណាត់ការមួយដែលភាគីស្តាំនិយមបន្ទោសចំពោះក្រុមហាម៉ាសដែលទទួលបានអំណាចនៅទីនោះ។
