ថ្នល់កៅស៊ូប្រវែងជាង២គីឡូម៉ែត្រ នឹងលេចរូបរាងបម្រើដល់ពលរដ្ឋនៅឃុំថ្មសឆាប់ៗនេះ

2022/01/14 06:43:26 pm        1.2 K

កោះកុង៖ ផ្លូវកៅស៊ូប្រភេទDBSTប្រវែងជាង ២គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ដែលកំពុងស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នឹងលេចរូបរាងជាបណ្តើរហើយ សម្រាប់បម្រើដល់ប្រយោជន៍ជូនប្រជាពលរដ្ឋនៅឃុំថ្មស នាបំណាច់ខែមីនាខាងមុខនេះ។

គម្រោងស្ថាបនាផ្លូវកៅស៊ូ ប្រភេទស្រទាប់២ស្តើង DBST ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ផ្តើមស្ថាបនាប្រមាណ២ខែមកហើយ គិតមកដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០២២នេះ ក្នុងគោលបំណង​សម្រួលដល់ប្រព័ន្ធចរាចរណ៍ធ្វើដំណើរដឹក​ជញ្ជូន​កសិកម្ម ​ព្រម​ទាំង​ធនធាន​ជលផល​ទៅកាន់ទីផ្សារ​បាន​ឆាប់រហ័ស។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ ​និងដឹក​ជញ្ជូន​ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ថា ​សកម្មភាពស្ថាបនាផ្លូវកៅស៊ូ ​ទទឹង៨ម៉ែត្រនេះ​ សម្រេចបានជិត៥០ភាគរយហើយ ដោយ​តាមផែនការ​គ្រោង​បញ្ចប់​នៅបំណាច់ខែមីនា​ ឆ្នាំ២០២២ខាងមុខ។ អ្វីដែលអាចធ្វើឱ្យដំណើរការ​សាងសង់​ផ្លូវកៅស៊ូ១ខែនេះ ក៏ព្រោះតែភាព​យឺតយ៉ាវ​ដឹក​ជញ្ជូន​គ្រួសមក​ពីខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ ដែល​មានរយៈចម្ងាយឆ្ងាយ​ពីតំបន់គម្រោង។

បើតាម​លោក ​អន ដាវុធ មែនទែន​ទៅ​មន្រ្តីជំនាញធ្លាប់​លើ​គម្រោង​ស្នើសុំស្ថាបនា​ប្រវែង ១៧គីឡូម៉ែត្រ ប៉ុន្តែត្រូវកាត់​បន្ថយថវិកា​អភិវឌ្ឍន៍​មួយចំនួនធំ ​អំឡុងការរីករាលដាលជំងឺកូវីដ១៩។ ដូច្នេះទើបតែធ្វើប្រវែង២គីឡូម៉ែត្រតែម្តង។

លោក អិក គួន មេឃុំថ្មស និងប្រជាពលរដ្ឋទាំងមូលក្នុងភូមិថ្មស ​ពេញចិត្ត​នឹង​សមិទ្ធផល​មានជា​ផ្លូវកៅស៊ូបែបនេះ​ កើតមានឡើងនៅក្នុងសហគមន៍ ​ទោះបីជាពុំបានប្រវែងច្រើនក៏ដោយ ចៀសវាង​អត់មាន។ មុននឹង​មានគម្រោងធ្វើផ្លូវនេះ ​កាលនៅជាផ្លូវ​គ្រួស​ក្រហម​វា​តែង​រង​ការ​ខូចខាត​ស្ទើរ​តែរាល់ឆ្នាំពេលរដូវវស្សា។

ទាំងលោកមេឃុំថ្មស និងពលរដ្ឋ រំពឹងទុកជាមុនថា នៅពេល​ផ្លូវថ្នល់​កៅស៊ូបញ្ចប់​គម្រោង​សាងសង់​រួចរាល់ ​ការធ្វើដំណើរ​ចរាចរណ៍ និងដឹក​ជញ្ជូន​ទំនិញ​ពាណិជ្ជកម្មផ្សេងៗ​ទៅកាន់ទីផ្សារ​បាន​ឆាប់រហ័ស​ បន្ថយការចំណាយ ​ហើយចំណេញពេលវេលាច្រើន។

រាល់ផ្លូវធ្វើដំណើរទៅកាន់ឃុំថ្មស ជាផ្លូវលំគ្រួសក្រហមប្រវែងជាង ២០គីឡូម៉ែត្រ ប្រសិនផ្តើម​ចរាចរណ៍​ចេញ​ពីមហាវិថី សាយ ភូថង ដោយសព្វថ្ងៃវាមានលក្ខណៈងាយស្រួលធ្វើដំណើរបន្តិច​ជាង​ពេល​រដូវវស្សា៕ អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm