មនុស្សរាប់ម៉ឺននាក់ចូលរួមដង្ហែរក្បួននៅបង់ក្លាដែស ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការផ្តួលរំលំលោកស្រី Hasina

2025/08/05 06:48:57 pm        42

ក្រុមសកម្មជននិស្សិតរាប់ម៉ឺននាក់ មកពីក្រុមនយោបាយផ្សេងៗជាច្រើន បានដង្ហែរក្បួនដោយស្ងប់ស្ងៀមឆ្លងកាត់ដងវិថីនានានៅថ្ងៃអង្គារនេះ ដើម្បីបារព្ធខួប ១ឆ្នាំនៃបះបោរទ្រង់ទ្រាយធំដឹកនាំដោយក្រុមនិស្សិត ដែលបង្ខំឲ្យលោកស្រីអតីតនាយករដ្ឋមន្រ្តី Sheikh Hasina លាលែងពីតំណែង ក្រោយកាន់អំណាចអស់រយៈពេល ១៥ឆ្នាំ ។

ដោយស្រែកពាក្យស្លោក “ជីវិតល្អប្រសើរសម្រាប់បង់ក្លាដែស” ក្រុមដង្ហែរក្បួនបានប្រារព្ធអ្វីដែលពួកគេចាត់ទុកថា ជាចំណុចផ្លាស់ប្តូរនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ ជាមួយនឹងទង់ជាតិ និងបដា នៅក្នុងដៃរបស់ពួកគេ ។

លោក Yeasir Arafat គឺជាមេដឹកនាំប្រចាំស្រុក Kushtia សម្រាប់គណបក្សពលរដ្ឋជាតិ(NCP) ដែលបានចេញធ្វើបាតុកម្មកាលពីឆ្នាំ ២០២៤ និយាយថា ពលរដ្ឋចង់ធានាថា អាកប្បកិរិយា និងទំនោរផ្តាច់ការបែបនេះ នឹងពុំត្រូវបានមើលឃើញម្តងទៀតនោះទេ ។

ចលនាបាតុកម្មដែលផ្តើមចេញពីការទាមទារឲ្យមានកំណែទម្រង់ច្បាប់កូតា បង្កឲ្យមានបាតុកម្មទូទាំងប្រទេស បណ្តាលឲ្យមនុស្សជាង ១ពាន់នាក់ស្លាប់ មុនពេលលោកស្រី Hasina លាលែងពីតំណែង ហើយលោកស្រី បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងឥណ្ឌា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ៕

អត្ថបទដែលទាក់ទង

លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm        1
ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm        1
ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង

2025/08/07 01:31:33 pm
​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ក្នុងជំនួបមុនកិច្ចប្រជុំ GBC កម្ពុជា-ថៃ បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ​មួយ​ចំនួនរួមទាំងការប្រកាន់ខ្ជាប់ពេញលេញចំពោះបទឈប់បាញ់
2025/08/07 01:27:04 pm
​លោក Myint Swe ប្រធានាធិបតីនៅក្រោមរបបយោធាមីយ៉ាន់ម៉ា បានទទួលមរណភាពក្នុងវ័យ ៧៤ឆ្នាំ
2025/08/07 01:17:56 pm
​ប្រជាជនភៀសខ្លួនក្នុងក្នុងជំរំ Tawila ប្រទេសស៊ូដង់ ព្យាយាមទប់ទល់នឹងជំងឺអាសន្នរោគ
2025/08/07 01:15:10 pm
​ប្រទេសប៉ាគីស្ថាន ពន្យារពេលកំណត់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ថ្ងៃទី ១ ខែកញ្ញា
2025/08/07 01:13:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/05 02:27:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am