យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា កុមារប្រមាណជា ២៨នាក់ ត្រូវបានសម្លាប់រាល់ថ្ងៃនៅតំបន់ហ្កាហ្សា ដោយសារការទម្លាក់គ្រាប់បែកនៅបន្តរបស់អ៊ីស្រាអែល និងការរឹតត្បិតការចែកចាយជំនួយមនុស្សធម៌ត្រូវការចាំបាច់ ។
មូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xនៅថ្ងៃអង្គារនេះថា ចំនួនស្លាប់នេះ ដោយសារការទម្លាក់គ្រាប់បែក ។ ការស្លាប់នេះដោយសារកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាន ។ ការស្លាប់នេះ ដោយសារកង្វះជំនួយ និងសេវាកម្មចំាបាច់ ។
ពួកគេបន្តថា នៅតំបន់ហ្កាហ្សា កុមារជាមធ្យម ២៨នាក់ក្នុងមួយថ្ងៃ ស្មើនឹងសិស្សសាលាមួយថ្នាក់រៀន ត្រូវបានសម្លាប់ ហើយកុមារនៅតំបន់ហ្កាហ្សា ត្រូវការបន្ទាន់ស្បៀងអាហារ ទឹកស្អាត ឱសថ និងការការពារ ហើយជាងនេះទៅទៀត ពួកគេត្រូវការបទឈប់បាញ់ឥឡូវនេះ ។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់កុមារជាង ១៨.០០០នាក់ ពោលគឺសម្លាប់កុមារម្នាក់ ក្នុង ១ម៉ោង ចាប់តាំងពីសង្រ្គាមប្រល័យពូជសាសន៍ចាប់ផ្តើមនៅតំបន់ហ្កាហ្សា ។
ជនប៉ាឡេស្ទីនយ៉ាងហោច ៦០.៩៣៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១៥០.០២៧នាក់ផ្សេងទៀត បានរងរបួស ចាប់តំាងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូតមក ពេលដែលក្រុមហាម៉ាសបើកការវាយប្រហារលើតំបន់ភាគខាងត្បូងអីស្រាអែល ៕