អភិបាលតំបន់ Kharkiv និយាយនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Lozova ស្ថិតក្នុងតំបន់ Kharkiv ដោយប្រើប្រាស់យានដ្រូន Shahed ចំនួន ៣៤គ្រឿង កាលពីយប់កន្លងទៅ ។
ក្រោយអង្កេតផលប៉ះពាល់នៅអគារស្ថានីយរថភ្លើង អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ហើយមនុស្ស ៩នាក់ផ្សេងទៀត បានរងរបួស ។
ក្រុមន្រ្តីបាននិយាយនៅមុននេះថា កុមារ ២នាក់ បានរងរបួសនៅក្នុងការវាយប្រហារដែលបណ្តាលតំបន់ជាច្រើននៅក្នុងតំបន់ Kharkiv គ្មានចរន្តអគ្គិសនី និងទឹកប្រើប្រាស់ ។
ក្រុមហ៊ុនផ្លូវរថភ្លើងអ៊ុយក្រែន និយាយថា និយោជិករបស់ខ្លួនម្នាក់ បានស្លាប់ និងនិយោជិក ៤នាក់ផ្សេងទៀត រងរបួស ៕