បាល់ទាត់៖ ក្រុម AC Milan បានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយហើយក្រោយវាយបកយកឈ្នះ Genoa ៣-១ នៅម៉ោងបន្ថែម។ កីឡាករខ្ចីជើងពី Brighton, Skiri Ostigard បានបើកការនាំមុខមុនឱ្យ Genoa នៅនាទីទី១៧ មុនពេលដែល AC Milan រង់ចាំដល់នាទីទី៧៤ ទើបអាចរកគ្រាប់តាមស្មើបានដោយខ្សែប្រយុទ្ធបារាំង Olivier Giroud អូសបន្លាយដល់ម៉ោងបន្ថែម ១៥នាទីពីរដង។

នាទីទី១០២ AC Milan នាំមុខលើកដំបូងក្នុងការប្រកួតដោយគ្រាប់បាល់របស់ Rafael Leao មុនពេលដែល Alexis Saelemaekers ធានាជ័យជំនះឱ្យ AC Milan ៣-១។ AC Milan ដែលកំពុងឈរលេខ ២ នៅ Serie A និងជាជើងឯក Coppa Italia នេះ ៥សម័យតែឈ្នះចុងក្រោយបំផុតតាំងពីឆ្នាំ២០០៣ នឹងត្រូវបន្តឡើងវគ្គ ៨ក្រុមចុងក្រោយជួបជាមួយ Lazio រឺក៏ Udinese នៅខែក្រោយ។ ចំណែកមួយគូទៀតយប់មិញ Fiorentina យកឈ្នះ Napoli ៥-២ នៅម៉ោងបន្ថែមផងដែរបន្ទាប់ពី ៩០នាទីស្មើគ្នា ២-២៕
អត្ថបទ៖នាង សុភាវុធ