បណ្តាប្រទេសអ៊ឺរ៉ុប ប្រកាសទិញអាវុធអាមេរិក១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ក្រោមផែនការថ្មីរបស់ណាតូ

2025/08/06 04:25:45 pm        146

ប្រទេសហូឡង់ ស៊ុយអែត ន័រវែស និងប្រទេសដាណឺម៉ាក នឹងទិញសព្វាវុធរបស់សហរដ្ឋអាមេរិកក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្សី ជាការកត់សម្គាល់ជុំដំបូងនៃការចំណាយក្រោមគំនិតផ្តួចផ្តើមថ្មីរបស់សម្ព័ន្ធយោធាណាតូ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងតាមរយៈបញ្ជីតម្រូវការរបស់អ៊ុយក្រែនក្នុងអាទិភាព ជាយន្តការមួយដែលត្រូវបានចាប់ផ្តើមកាលពីខែមុនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដើម្បីសម្រួលដល់ការគាំទ្រផ្នែកការពារជាតិរបស់សម្ព័ន្ធមិត្តសម្រាប់ទីក្រុងគីវ។ ទីក្រុងវ៉ាស៊ីនតោន កំពុងបញ្ចេញសព្វាវុធ និងយុទ្ធោបករណ៍សម្រាប់អ៊ុយក្រែនពីឃ្លាំងស្តុករបស់ខ្លួនក្នុងទំហំទឹកប្រាក់ ៥០០ លានដុល្លារអាមេរិក។ រដ្ឋាភិបាលហូឡង់បានប្រកាសទិញក្នុងទឹកប្រាក់៥០០លានអឺរ៉ូ ឬ(៥៧៧លានដុល្លារអាមេរិក) ពីឃ្លាំងស្តុករបស់អាមេរិក រួមមានទាំងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត(Patriot) ផងដែរ។

ប្រទេសនៅតំបន់អឺរ៉ុបខាងជើងចំនួនបី មានស៊ុយអែត ន័រវែស និងប្រទេសដាណឺម៉ាក នឹងរួមគ្នាផ្តល់មូលនិធិចំនួន៥០០លានដុល្លារជាជំនួយផ្នែកយោធា ដោយប្រទេសស៊ុយអែត ផ្តល់ការរួមចំណែកចំនួន២៧៥លានដុល្លារ។ រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា«ដោយគាំទ្រអ៊ុយក្រែនក្នុងការប្តេជ្ញាចិត្ត យើងកំពុងបង្កើនសម្ពាធលើរុស្ស៊ីក្នុងការចរចា» និងបានចាត់ទុកការវាយប្រហារតាមអាកាសរបស់រុស្សីជារៀងរាល់ថ្ងៃថាជា«ភេរវករពិតប្រាកដ» ។

លោកបាននិយាយថា «រុស្ស៊ីកាន់តែគ្រប់គ្រងភាគច្រើនលើអ៊ុយក្រែន នោះគ្រោះថ្នាក់កាន់តែខ្លាំងដល់ប្រទេសហូឡង់ និងសម្ព័ន្ធមិត្តណាតូរបស់យើង»។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        34
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm