សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត សម្រាប់​ជនភៀស​សឹក

2025/08/06 05:25:12 pm        288

ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ “យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក” ដែលយុទ្ធនាការនេះ ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បីរួមគ្នាជាធ្លុងមួយជួយគាំទ្រ ផ្ដល់កម្លាំង​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន​ជន​ភៀស​សឹក ក្រោមស្មារតីគ្រួសារខ្មែរតែមួយ ។

តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់ ស្តាប់ការលើកឡើងនូវអ្វី ដែ​ល​បង​ប្អូន​ភៀស​សឹក​បាន​ជួប​ប្រទះក្នុងពេលមាន ជម្លោះរវាងថៃ-កម្ពុជា យុទ្ធនាការនេះ ផ្តល់​នូវ​វិធី​សាស្ត្រ​អប់រំ​ផ្លូវ​ចិត្ត​ លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការឧបត្ថម្ភនូវសម្ភារៈបរិភោគផ្សេងៗ និង​រៀបចំ​កម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះផងដែរ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងនេសាទ និង​ជា​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា ដែលដឹកនាំយុទ្ធការនេះ បានលើកឡើងថា ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​យុទ្ធនា​ការ​នេះ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ក្រៅតែពីការផ្តល់​ជំនួយ​ជា​សម្ភារ​ផ្សេង​ៗ​ពី​ស្ថាប័ននានា សប្បុរសជនជាច្រើន ការទទួលបាននូវការអប់រំ​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​មួយ​សំខាន់​ ជាពិសេសទៅលើស្រ្តី និងកុមារ ដើម្បីជួយរំសាយអារម្មណ៍ភ័យខ្លាច បន្ទាប់ពី​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះស​ម្បែង និងធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរវិញ។

យុទ្ធនាការ ដែលមានការចូលរួមសហការណ៍ពី SGIS International School, Sneha Centre, DMC - Department of Media and Communication, BELTEI Tours & Travel, Sabara Best Food Co., Ltd, បេក្ខជននាវាយុវជនឆ្នាំ២០២៥ និង25 Creative Studio បាន​នាំ​យក​នូវ​ស្បៀង​អាហារ និងសម្ភារប្រើប្រាស់ មានដូចជា៖ ត្រីងៀត ប្រហុក ផ្អក សៀង ឆៃប៉ូវ និងសម្ភារ​ប្រើ​ប្រាស់​ ហើយក៏មានសម្ភារកុមារមកចែកជូនបងប្អូនភៀសសឹក ជាមួយនឹង​មាន​អ្នក​ឯកទេស​ចិត្ត​វិទ្យា​ និងអ្នកឯកទេសអប់រំកុមារ បានជួប​ពិភាក្សា​សំណេះ​សំណាល​ផ្តល់​ការ​គាំទ្រ​ផ្លូវ​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត គូរគំនូរ និងសាងសង់រូបសត្វជាដើម។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នាពេល​កន្លង​មក​ បានបង្ខំឱ្យប្រជាជនជាច្រើនម៉ឺននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួន មក​រស់​នៅ​ទីតាំង​មាន​សុវត្ថិភាព​នេះ ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm