កូរ៉េខាងជើង​ព្រមាន​ចាត់វិធានការ​កាន់​តែ​ខ្លាំង ក្រោយ​អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី

2022/01/14 07:26:37 pm        1.2 K

​កូរ៉េខាងជើង​៖ នៅ​ថ្ងៃ​សុក្រ​នេះប្រទេស​កូរ៉េខាងជើង​បាន​ស្តី​បន្ទោស​រដ្ឋបាល​លោក Biden ចំពោះ​កា​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​នេះ ដោយសារតែ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​ខ្លួន និង​បាន​ព្រមាន​ពី​ចំណាត់​ការ​កាន់​តែ​ខ្លាំង និង​ជាក់លាក់​ជាង​មុន ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បន្ត​ជំហរ​ប្រឈមមុខ​ដាក់គ្នា​ដូច្នេះ​ទៀត​នោះ​។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA អ្នកនាំពាក្យ​ដែល​គេ​មិន​ស្គាល់​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង បាន​ការពារ​ការបាញ់មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេងថ្មីៗ​របស់​កូរ៉េខាងជើងថា ​ជា​សមយុទ្ធ​ការពារ​ខ្លួនដ៏​ត្រឹមត្រូវ​បំផុត​។ ​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា ទណ្ឌកម្ម​ថ្មី​ទាំងនោះបាន​គូសបញ្ជាក់​ពី​ចេតនា​ជា​អរិភាព​របស់​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណងធ្វើ​ឲ្យ​ប្រទេស​នេះឯកោ និង​រារាំងកូរ៉េខាងជើង ទោះបីជា​មានការ​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់​ក្រុង​ព្យុងយ៉ាង​ឱ្យ​បន្ត​ការទូត​ឡើងវិញ ដែល​បាន​ជាប់គាំង​ជុំវិញ​ការខ្វែងគំនិត​គ្នា​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ដំណាក់កាល​។

​កាលពី​ថ្ងៃ​ពុធរដ្ឋបាល​លោក Biden បានដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េខាងជើង​ ៥​នាក់ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុង​ការទិញ​សម្ភារៈ និង​បច្ចេកវិទ្យាសម្រាប់​កម្មវិធី​មី​ស៊ី​លរបស់​កូរ៉េខាងជើង ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុងក្រោយ​បំផុត ​របស់​កូរ៉េខាងជើងនៅ​សប្ដាហ៍​នេះ និង​បាន​និយាយ​ផងដែរ​ថា ខ្លួន​នឹង​ស្វែងរក​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​ឯកោ​មួយ​នេះ ​ពី​អង្គការសហប្រជាជាតិ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
2026/08/11 08:30:46 pm        49
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
2026/08/11 08:20:51 pm        62
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
2026/08/11 08:05:50 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​

2026/08/11 08:30:46 pm
​អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
2026/08/11 08:20:51 pm
​អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
2026/08/11 08:05:50 pm
​ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
2026/08/11 08:05:21 pm
​នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
2026/08/11 07:59:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/11 06:05:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/11 01:46:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/10 10:17:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm