ឱនភាពពាណិជ្ជកម្មអាមេរិក ធ្លាក់ដល់កម្រិតទាបរយៈពេល ២ឆ្នាំ ខណៈពន្ធដាក់សម្ពាធលើវិស័យសេវាកម្ម

2025/08/06 06:35:59 pm        119

ឱនភាពពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិក បានរួមតូចនៅខែមិថុនាកន្លងទៅ ក្នុងកម្រិតទាបបំផុតរយៈពេល ២ឆ្នាំ ដោយសារការធ្លាក់ចុះផ្នែកនាំចូលទំនិញប្រើប្រាស់ ហើយគម្លាតពាណិជ្ជកម្មជាមួយចិន ក៏ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២១ឆ្នាំផងដែរ នៅក្នុងភស្តុតាងចុងក្រោយបង្អស់នៃឥទ្ធិពលរបាំងពាណិជ្ជកម្មសកលរបស់លោកប្រធានាធិបតី Donald Trump លើទំនិញនាំចូល។

ការិយាល័យវិភាគសេដ្ឋកិច្ចរបស់ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (០៥ សីហា) ថា គម្លាតពាណិជ្ជកម្មរួម បានធ្លាក់មកតូចខ្លាំងក្នុងអត្រា ១៦,០% នៅក្នុងខែមិថុនា ដល់ ៦០,២ពាន់លានដុល្លារ។ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍ថា ឱនភាពពាណិជ្ជកម្មទំនិញធ្លាក់ចុះ ១០,៨% ដល់កម្រិតទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣មក រដ្ឋាភិបាលបាននិយាយថា ឱនភាពពេញលេញ រួមទាំងផ្នែកសេវាកម្មក៏ធ្លាក់ទាបបំផុតដែរ ចាប់តាំងពីពេលវេលាដដែលនោះមក ដោយសារសម្ពាធពន្ធ។

ទិន្នន័យបង្ហាញថា ការនាំចេញទំនិញ និងសេវាកម្ម សរុបមានចំនួន ២៧៧,៣ពាន់លានដុល្លារ ធ្លាក់ពីតួលេខជាង ២៧៨ពាន់លានដុល្លារក្នុងខែឧសភា ខណៈការនាំចូលសរុបមានចំនួន ៣៣៧,៥ពាន់លានដុល្លារ ដោយថយពី ៣៥០,៣ពាន់លានដុល្លារ នៅរយៈពេលដូចគ្នា។ ចំណុចកណ្តាលនៃរបាយការណ៍កាលពីថ្ងៃអង្គារនោះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងចុងក្រោយបំផុតនៃឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយចិន ប្រហែលមួយភាគបីទៅចំនួន ៩,៥ពាន់លានដុល្លារ ក្នុងខែមិថុនា ដល់កម្រិតតូចបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៤មក។ ក្នុងរយៈពេលប្រាំខែជាប់ៗគ្នានៃការធ្លាក់ចុះ ឱនភាពបានរួមតូចចំនួន ២២,២ពាន់លានដុល្លារ ពោលគឺអត្រាថយចុះ ៧០%។

ជាមួយនឹងអត្រាពន្ធបដិការចាប់ពី ១០% ទៅ ៤១% លើការនាំចូលសកលទៅកាន់អាមេរិក ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី០៧ ខែសីហា ខាងមុខ មន្ទីរ Budget Lab នៅសកលវិទ្យាល័យ Yale របស់អាមេរិក បានប៉ាន់ប្រមាណថា ឥឡូវនេះ អត្រាពន្ធសរុបជាមធ្យមរបស់អាមេរិក កើនឡើងដល់ ១៨,៣% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៣៤មក ពីអត្រារវាង ២% និង ៣% មុនពេលលោក Trump ត្រឡប់ទៅសេតវិមានក្នុងខែមករា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm