ក្រសួងការងារ ច្រានចោលការបំភ្លៃរបស់កាសែតថៃដែលថា “ពលករខ្មែរចាកចេញ​ពីថៃ​ដោយ​សារ​ការ​គំរាម​ដកសញ្ជាតិ និងរឹបអូសដីធ្លី”

2025/08/06 06:52:10 pm        333

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ទាត់​ចោល​ការ​ផ្សព្វ​ផ្សាយ​បែប​បំភ្លៃ​របស់​កាសែត​ថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជា​វិល​មក​កម្ពុជា​យ៉ាង​គំហុក​នេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជា​គ្មាន​ការ​គំរាម​កំហែងបែបនេះឡើយ ហើយមូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​យ៉ាង​គំហុកនេះ គឺដោយ​សារ​អំពើ​ហិង្សា​ពី​ក្រុម​ជ្រុលនិ​យម​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​នៅ​ឡើយ ការឈ្លានពានពីយោធាថៃមកកម្ពុជា និង​ការ​អំពាវនាវ​ពី​សម្តេច​អគ្គ​​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុ​ខរា​ជរដ្ឋាភិបាល រួមទាំងការចង់វិលមកជួយសេដ្ឋកិច្ចប្រទេសជាតិវិញរបស់ពលរដ្ឋ។

លោក ស៊ុន មេសា បញ្ជាក់ថា “ខ្ញុំសូម​ច្រាន​ចោល​ការ​លើក​ឡើង​របស់​កាសែត​ថៃ​នេះ​ដែល​ជារឿ​យ​ៗ​ផ្សាយ​ព័ត៌មានមិនពិតហើយបំភ្លៃស្ថានការណ៍។ នេះមិនមែនជាលើកទី១នោះឡើយ។ ជាមួយ​គ្នានេះ​ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋខ្មែរ និងសហគមន៍​អន្តរជាតិ​សូម​មេត្តា​កុំ​ជឿ​លើ​ការ​ផ្សាយ​នេះ​ឱ្យ​សោះ”​។

ការបញ្ជាក់ឆ្លើយតបនេះ គឺស្របពេលដែលពលរដ្ឋខ្មែរដែលធ្វើការ និងស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ប្រមាណ ៧៥​ម៉ឺន​នាក់បានវិលមកកាន់កម្ពុជាវិញ។ នេះបើតាមការបញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនេះ ក្រសួងការងារ សូមបន្ត​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ថៃ​សូម​បន្ត​វិល​មក​ស្រុក​កំណើត​យើង​វិញ នៅពេលដែលបងប្អូនទទួលរងការបំភិតបំភ័យ វាយធ្វើបាប និង​មិន​ឱ្យ​តម្លៃ​។ បន្ថែមពីនេះ ក្រសួងការងារ សូមបញ្ជាក់ជូនបងប្អូនមេត្តាជ្រាបថា ក្រសួង​ការងារ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការជំហានទី២ ដើម្បីផ្តល់ឱកាស​ការងារ​ជូន​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេសថៃនៅតាមឃុំចំនួន ៣០០កន្លែងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​មេត្តា​ជួយ​ផ្សព្វ​ផ្សាយ​ស្តីពី​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប​របស់​កម្ពុជា​ដែល​យើង​មាន​ឱកាស​ការងារ​ទាំង​ថ្មី ​និងចាស់ប្រមាណជាង ៥៥ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជី​វៈ​ដោយ​ឥត​គិត​ថ្លៃដោយគ្រាន់តែបញ្ជាក់ថា “ត្រូវការការងារ និងការរៀនជំនាញ​សូម​ទាក់​ទង​តាម​លេខ​ទូរសព្ទ ១២៩៧”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm