ប្រព័ន្ធប្រឆាំងយានដ្រូន ជំរុញផែនការរបស់ប្រទេសក្រិកសម្រាប់ឧស្សាហកម្មផលិតក្នុងស្រុក

2025/08/06 07:03:55 pm        326

នៅក្នុងការសាកល្បងលើកដំបូងរបស់ខ្លួនជាមួយនឹងការល្បាតរបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហមកាលពីឆ្នាំមុន ប្រព័ន្ធប្រឆាំងយានដ្រូនផលិតដោយប្រទេសក្រិក បានបង្ហាញពីអ្វីដែលជាសមត្ថភាពរបស់វា។

ប្រព័ន្ធនេះបានបាញ់ទម្លាក់យានដ្រូនចំនួនពីរគ្រឿងបង្ហោះដោយក្រុមហ៊ូទីនៅប្រទេសយេម៉ែន និងបណ្តាលឱ្យយានដ្រូនពីរគ្រឿងផ្សេងទៀតជាប់គាំងប្រព័ន្ធអេឡិចត្រូនិករបស់វា។ នេះបើយោងតាមលោក Kyriakos Enotiadis នាយកផ្នែកអេឡិចត្រូនិកនៅក្រុមហ៊ុនឧស្សាហកម្មអវកាស Hellenic (HAI) គ្រប់គ្រងដោយរដ្ឋ ដែលផលិតប្រព័ន្ធប្រឆាំងយានដ្រូន។ លោកនិយាយថា មានក្រុមហ៊ុនធំៗច្រើនដែលខ្ញុំចង់និយាយថា ជាក្រុមហ៊ុនផលិតប្រព័ន្ធប្រឆាំងយានដ្រូនអេឡិចត្រូនិក ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយក្នុងចំណោមពួកគេត្រូវបានបង្ហាញភស្តុតាងនៅសមរភូមិទេ»។

ការសាកល្បងដោយជោគជ័យបានបន្ថែមកម្លាំងជំរុញដល់រដ្ឋាភិបាលក្រិក ដែលគ្រោងនឹងអភិវឌ្ឍឧស្សាហកម្មផលិតក្នុងស្រុកសម្រាប់ប្រព័ន្ធប្រឆាំងយានដ្រូននិងប្រព័ន្ធយានដ្រូន ជាផ្នែកនៃកម្មវិធីមានតម្លៃជិត៣៥ពាន់លានដុល្លារក្នុងគោលបំណងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះនៅឆ្នាំ ២០៣៦។ ប្រទេសក្រិកចំណាយជិត ៣,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ដោយសារតែជម្លោះយូរអង្វែងជាមួយប្រទេសទួរគី។ ប្រទេសទួរគី ដែលជាប្រទេសជិតខាងនិងជាសម្ព័ន្ធមិត្តរបស់អង្គការNATO ជាអ្នកនាំចេញយានដ្រូនដ៏ធំ។ រហូតមកដល់ពេលនេះ ប្រទេសក្រិក បានប្រើប្រាស់យានដ្រូនមួយចំនួនដែលភាគច្រើនផលិតនៅបរទេស។ ប៉ុន្តែនៅក្នុងទសវត្សរ៍ខាងមុខនេះ ប្រទេសក្រិកគ្រោងនឹងបញ្ចូលបច្ចេកវិទ្យាយានដ្រូនគ្រប់ប្រភេទទៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយវិនិយោគប្រហែល៩២៥លានដុល្លារក្នុងនវានុវត្តន៍ផ្នែកការពារជាតិ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm