ខេត្តចំនួន៦នៅកម្ពុជា ប្រកាសមានតម្រូវការកម្លាំងពលកម្មចំនួនជាង ២ម៉ឺនកន្លែង

2025/08/06 07:35:16 pm        672

តាមការផ្សព្វផ្សាយឱកាសការងារ នៅតាមរាជធានីខេត្តទូទាំងប្រទេសរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅថ្ងៃទី៦ ខែសីហានេះ បណ្ដាខេត្តចំនួន៦ កំពុងមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ពី​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួនសរុបជាង ២ម៉ឺន ២ពាន់កន្លែង ដែល​ភាគ​ច្រើន គឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។

ខេត្តទាំង៦នោះ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្ត​បន្ទាយ​មាន​ជ័យ ​ដែលមានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ១១៤ កំពុងមានតម្រូវការកម្លាំងពលកម្ម ២២ ៩៤៥ កន្លែង ដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម។

ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនេះ លោក សំ សឿន ប្រធាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ បានឱ្យដឹងថា ក្នុងនាមជាសហជីពដែលតំណាងឱ្យភាគីកម្មករនិយោជិត និង​មានទំ​នាក់​ទំន​ងច្រើ​នជាមួយភាគីនិយោជក បានមើលឃើញថា រោងចក្រ សហគ្រាស នៅមានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជាច្រើន នេះនិយាយចំពោះរោងចក្រ សហគ្រាសដែលបាន​បើក​ដំណើរ​ការ​រួច​ហើយ​។ ដោយឡែក រោងចក្រ សហគ្រាស ដែលកំពុងតែរៀប​ចំ​បើក​ដំណើរ​ការ​នៅ​ខាង​មុខ​ឆាប់​ៗ​នេះ ​ក៏ត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងផងដែរ ហើយអ្វីដែលមើលឃើញទៀតថា ប្រជា​ពលរដ្ឋ​ ក៏ដូចជាពលករត្រឡប់មកពីប្រទេសថៃចូលបំពេញការងារនៅកម្ពុជាវិញនេះ នឹងធ្វើឱ្យ​អ្នក​វិនិយោគកាន់តែមានជំនឿចិត្តក្នុងការសម្រេចបាននូវផែនការផលិត តាម​រយៈ​កម្លាំ​ង​ពលកម្ម​ដែល​មាន​គ្រប់​គ្រាន់​។

អ្នកស្រី ម៉េត ស្រីពៅ មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្ន​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​រាជ​ធានី​ភ្នំពេញ បានឱ្យដឹងថា គិតមកទល់ពេលនេះ​បា​ន​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​រោង​ចក្រ​រយៈ​ពេល ​១៣ឆ្នាំមកហើយ ដោយមិនមានបញ្ហាអ្វីនោះទេ ពីព្រោះមានការយក​ចិត្ត​ទុក​ដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជាថៅកែរោងចក្រ ដែលមានប្រាក់ខែបើកទៀងទាត់ចំនួន២លើក ក្នុងមួយខែ និងការទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ។

ក្រុមកម្មការិនី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។

បើតាមក្រសួងការងារ គិតត្រឹមថ្ងៃទី៦ ខែសីហានេះ ពលករខ្មែរឆ្លងដែន​តាម​ច្រក​នានា​ចេញ​ពី​ប្រទេស​ថៃ​មកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៧៥ ម៉ឺននាក់ ក្នុងនោះ​ពលករ​ចំនួន​ជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករ ដែលមានបំណងស្វែងរកការងារ អាចទំនាក់ទំនងបានទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារភ្លាមៗផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm