អ្នកនំាពាក្យ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៦៨ហើយ បានប្រកាស​លុបបំណុល​ជូនយោធិន​ពលី

2025/08/06 08:15:55 pm        480

ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវ​នាវ​ឲ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់វិរកងទ័ព ដែល​កំពុង​ធ្វើ​ប្រតិបត្តិការយ៉ាងសកម្មនៅក្នុង​បុព្វហេតុ​ការពារ​បូរណ​ភាព​ទឹកដី​នៅ​ក្នុង​តំបន់​ប្រយុទ្ធតា​ម​ខ្សែ​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៦៨ គ្រឹះស្ថាន​ហើយ បានសម្រេចលុបបំណុលទាំងស្រុង​ជូនយោធិនពលី​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នាជាមួ​យ​យោធា​ថៃ​។ នេះគឺជា​ការ​អនុវត្តន៍​យ៉ាង​ពេញ​លេញទៅតា​ម​សេចក្តី​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល និង​ធនាគារជាតិ នៃកម្ពុជា។

ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងរួមគ្នាដើម្បីជួ​យ​សម្រាល​បន្ទុក​ដល់​យោធិន​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ក្នុងការប៉ះទង្គិចគ្នាដោយ​ប្រដាប់​អាវុធ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ មានគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុជា​ច្រើន​បាន​សម្រេច​លុប​ចោល​បំណុល​ទាំង​ស្រុង​ ជូនដល់យោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណ​ភាព​ទឹកដីកម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់វិទ្យុបាយ័នថា សម្រាប់​សេចក្តីណែនាំដែលចេញដោយធនាគារ ជាតិនៃកម្ពុជា គឺសមាជិក​នៃ​សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ទាំងអស់គាំទ្រពេញទំហឹង និង​ចូលរួម​អនុវត្តន៍​យ៉ាង​ពេញ​លេញ​តាម​សេចក្តី​ណែនាំ​របស់​ធនាគារជាតិ នៃកម្ពុជា ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល។

លោក កាំង តុងងី មានប្រសាសន៍ថា៖ «រហូតមកដល់បច្ចុប្បន្ននេះ គឺគ្រឹះស្ថានជា​សមាជិក​របស់​សមាគម​មីក្រូហិរញ្ញវត្ថុចំនួន ៦៨ ហើយ ដែលគាត់បានប្រកាស​ជា​សាធារណៈ​ថា​គាត់​នឹង​លុប​បំណុល​ក្រុម​គ្រួសារយោធិនពលីរបស់យើង។ក្នុងនោះរួមមាន គ្រឹះស្ថានធនាគារ ចំនួន ២២, គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣៤,គ្រឹះស្ថានឥណទានជនបទ១០ និង ២ក្រុមហ៊ុនភតិសន្យា»។

លោក តុងងី បន្ថែមថា ជាក់ស្តែង គ្រឹះស្ថានរបស់សមាគមទាំងអស់បានអនុវត្តន៍លើសពីអ្វីដែលធនាគារ ជាតិនៃកម្ពុជាថែមទៀតផង បើទោះជា គ្រឹះស្ថានផ្សេងទៀត អត់បានប្រកាសជាសាធារណៈក៏ដោយ ក៏ពួកគាត់នៅតែបន្តអនុវត្តន៍យ៉ាងពេញលេញតាមសេចក្តីណែនាំរបស់ធនាគារ ជាតិ នៃកម្ពុជា ហើយ ម្យ៉ាងទៀតមានគ្រឹះស្ថានខ្លះអតថិជនរបស់គាត់មិនសូវមានជាក្រុមយោធា ឬក៏មិនសូវមានប្រតិបត្តិការនៅតំបន់ព្រំដែន ជាដើម ដូច្នេះហើយ ទើបគាត់អត់ប្រកាសនោះទេ ដោយសារគាត់អត់មានអតិថិជននៅម្តុំហ្នឹង។

លោកបញ្ជាក់ទៀតថា ៖ «ចំពោះការអនុវត្តន៍ យើងបានចាប់ផ្តើមអនុវត្តន៍តាំងពីចេញសេចក្តីណែនាំហ្នឹងមកម្លេះ គឺគ្រឹះស្ថានគាត់នឹងធ្វើការជាមួយហ្នឹងអតិថិជន ឬអាជ្ញាធរក្នុងតំបន់ដោយសារតែ ហើយក៏មានករណីក្រុមគ្រួសារខ្លះកំពុងមានទុក្ខធុរៈមានបុណ្យសព យើងក៏មិនទាន់ចូលទៅដែរ ដោយសារទុកឱកាសឱ្យក្រុមគ្រួសារធ្វើពិធីកាន់ទុក្ខសិន បន្ទាប់មកបានយើងចាប់ផ្តើមធ្វើការជាមួយហ្នឹង ក្រុមគ្រួសារយោធិន​ពលីរបស់យើង ក៏ដូចជា ក្រុមគ្រួសារផ្សេងទៀត ជាជនភៀសសឹក ផងដែរ»។

ក្នុងចំណោមសេចក្តីសម្រេចរបស់ធនាគារ ជាតិ នៃកម្ពុជា ៤ចំណុច គឺមានចំណុចមួយបានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គឺនឹងលុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់លាន)រៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០(ប៉ែតសិប) លានរៀល (ប្រហែល ២០ ០០០ដុល្លារ) របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី។ លើសពីនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏នឹងផ្តល់លក្ខខ័ណ្ឌពិសេសមួយចំនួនទៀត ដល់​ជន​ភៀសសឹងផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm