មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ បើកដំណើរការ ជំរុញឧស្សាហកម្មអាហារ​ក្នុងស្រុក

2025/08/06 03:12:44 pm        419

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​ជា​វឌ្ឍនភាព​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាព ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​ឧស្សាហកម្មផលិតអាហារនៅកម្ពុជា។


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង​នៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ​ជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ​អាហារ​កម្ពុជា​-កូរ៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះថា មជ្ឈមណ្ឌលថ្មី មួយនេះ តំណាង​ឱ្យ​ជំហា​ន​ឆ្ពោះ​ទៅ​មុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បី​បង្កើន សុវត្ថិភាព និងគុណភាពផលិតផលអាហារ តាមរយៈការគាំទ្រក្នុងស្រុក និង​សក្តានុពល​នាំ​ចេញ​ទៅ​អន្តរជាតិ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់ ក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់​ផលិតផលក្នុងស្រុកបង្កើតការងារនិងជំរុញកំណើនសេដ្ឋកិច្ច។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មាន​ខ្សែ​ច្រវាក់​ផលិត​កម្ម​គំរូ​បំពាក់​ដោយ​ម៉ាស៊ីន​ទំនើប​ចំនួន ៨៣គ្រឿង ត្រូវ បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការ​សាក​​ល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថ- ភាពកែច្នៃវត្ថុធាតុដើមដូចជា សាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និង​អាហារ​សុខភាព​ ជាច្រើនប្រភេទ។ ចំណែកផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មាន​ឧបករណ៍​បច្ចេក​វិទ្យា​ចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់​ធ្វើ​តេស្ត​វិភាគ​ច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ ថ្នាំសម្លាប់​សត្វ​ល្អិត​ លោហធាតុធ្ងន់ និងសារធាតុកខ្វក់ នៃអតិសុខុមប្រាណ ដែលគាំទ្រផលិតផលអាហារកម្ពុជា ឱ្យ​ទទួលបានវិញ្ញាបន- បត្រអន្តរជាតិដូចជា HACCP និង GMP ជាដើម។

លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) លើកឡើងថា គម្រោងនេះមិនត្រឹមតែផ្តល់ ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះ​បណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូច និង មធ្យម ឱ្យត្រៀមខ្លួន​សម្រាប់​ឧស្សាហូប​នីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ លោកសង្ឃឹមថា មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ ​អាហារកម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យម ក៏នឹង ទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រ ដើម្បីទទួល បានវិញ្ញាបនបត្រចាំបាច់។

លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកលនៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) លើកឡើង ផងដែរថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ ដែលបញ្ហានេះ KIAT ចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រ មជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាត្រៀមរៀបចំភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច ឱ្យមានភាពទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត
2026/06/18 03:38:41 pm        1
ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»
2026/06/18 02:27:37 pm        1
កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ
2026/06/18 02:20:46 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាត្រៀមរៀបចំភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច ឱ្យមានភាពទាក់ទាញ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត

2026/06/18 03:38:41 pm
​លោក TRUMP៖ អាមេរិកចង់ធ្វើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងចិនដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែរ
2026/06/18 02:59:49 pm
​UN៖ មនុស្សរាប់លាននាក់នៅក្នុងប្រទេសអារ៉ាប់ និងមូស្លីម ប្រឈមនឹងវិបត្តិអត់ឃ្លាន
2026/06/18 02:54:36 pm
​ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់កើនឡើងជាង ៣.៨៨០នាក់
2026/06/18 02:52:20 pm
​UKMTO៖ នាវាត្រូវរងការវាយប្រហារនៅឆ្នេរសមុទ្រយេម៉ែន
2026/06/18 02:50:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 01:52:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am