គ្រូក្រុមនារីកម្ពជាថា ៣ពិន្ទុជាគោលដៅសំខាន់ ទោះស្ថិតក្នុងពូល ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ

2025/08/06 10:41:13 pm        467

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានផ្ដោតលើការដណ្ដើមយក ៣ពិន្ទុ ជាគោលដៅដ៏សំខាន់ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ ទោះបីស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗក្នុងតំបន់ ដូចជាវៀតណាម ឥណ្ឌូនេស៊ី និងថៃ ក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចូលរួមប្រកួតជើងឯកបាល់ទាត់នារីប្រចាំតំបន់នេះ លោក Koji បានលើកឡើងថា ការដណ្ដើមយក ៣ពិន្ទុ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមដែលតែងតែចង់បានវា ហើយក្រុមទាំងមូល នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះបីស្ថិតក្នុងពូលជាមួយឥណ្ឌូនេស៊ី វៀតណាម និងថៃ ក៏ដោយ ប៉ុន្ដែលោក និងក្រុម នឹងផ្ដោតលើគោលដៅរបស់ក្រុម ដើម្បីដណ្ដើមយក ៣ពិន្ទុឲ្យខានតែបាន។

សម្រាប់បេសកកម្មចូលរួមប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍នេះដែរ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូលA នាវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី៦ ខែសីហានេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាមមុនគេ មុនបន្ដជួបក្រុមថៃ នាថ្ងៃទី៩ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។

ដំណាលគ្នានឹងការបើកយុទ្ធនាការប្រកួតពានរង្វាន់អន្ដរជាតិរបស់ក្រុមធំ នៃក្រុមជម្រើសជាតិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែសីហានេះដែរ ពោលគឺត្រូវនឹងម៉ោង ២៖៣០នាទីរសៀល(ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ក៏នឹងត្រូវប្រកួតបើកឆាកពូលE នៃវគ្គជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ(AFC U20 Women’s Asian Cup) ឆ្នាំ២០២៦ នៅប្រទេសចិនផងដែរ ដោយកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិ U20 លីបង់មុនគេ មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន ថ្ងៃទី៨ ខែសីហា និងចុងក្រោយ ត្រូវជួបក្រុមស៊ីរី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm