អាមេរិក និងអឺរ៉ុប បន្តមានពាណិជ្ជកម្មរាប់ពាន់លានដុល្លារជាមួយរុស្ស៊ី រយៈពេល ៣ឆ្នាំ ក្នុងសង្គ្រាម

2025/08/06 10:46:52 pm        284

រយៈពេល ៣ឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់លោក លើប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នៅតែនាំចូលថាមពល និងទំនិញពីរុស្ស៊ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ រាប់ចាប់ពីឧស្ម័នធម្មជាតិរាវ រហូតដល់សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ។

ចាប់តាំងពីដើមដំបូងនៃសង្គ្រាម ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងរុស្ស៊ី បានថយចុះយ៉ាងខ្លាំងដោយសារតែការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងរបស់សហភាពអឺរ៉ុប លើការនាំចូលផលិតផលមួយចំនួន។ យោងតាមទិន្នន័យចុងក្រោយពីស្ថាប័នស្ថិតិ Eurostat បានឲ្យដឹងថា ការនាំចូលពីរុស្ស៊ី បានធ្លាក់ចុះ ៨៦ភាគរយ ពីត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥។

ការនាំចូលទំនិញពីរុស្ស៊ី ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ មានចំនួនសរុប ៨,៧៤ពាន់លានអឺរ៉ូ (១០,១១ពាន់លានដុល្លារ) ដោយធ្លាក់ចុះពីកម្រិត ៣០,៥៨ពាន់លានអឺរ៉ូ កាលពី ៤ឆ្នាំមុន។ តាំងពីខែមករា ឆ្នាំ២០២២ មក EU បាននាំចូលទំនិញរបស់រុស្ស៊ី ដែលមានតម្លៃ ២៩៧ពាន់លានអឺរ៉ូ។ តែយ៉ាងណាក្ដី EU នៅបន្តទិញប្រេង នីកែល ឧស្ម័នធម្មជាតិ ជី ដែក និងដែកថែបពីរុស្ស៊ី។

កាលពី ៤ឆ្នាំមុន រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ផលិតផលប្រេងដ៏ធំបំផុតជាងគេទៅកាន់ EU ប៉ុន្តែការហាមឃាត់របស់ EU លើការនាំចូលប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនមកត្រឹម ២,០១ភាគរយ នៅឆ្នាំ២០២៥ ពោលគឺថយពីចំនួន ២៨,៧៤ភាគរយ នៅឆ្នាំ២០២១។ ការនាំចូលប្រេងបានធ្លាក់ចុះមកត្រឹម ១,៤៨ពាន់លានអឺរ៉ូ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដោយធ្លាក់ពីចំនួន ១៤,០៦ពាន់លានអឺរ៉ូ កាលពី ៤ឆ្នាំមុន។ ភាគហ៊ុនរបស់រុស្ស៊ី នៅក្នុងឧស្ម័នធម្មជាតិ បានធ្លាក់ចុះដល់ ១៧ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដោយធ្លាក់ពី ៤៨ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១។

ដោយឡែកបើយោងតាមការិយាល័យជំរឿនអាមេរិក និងទិន្នន័យការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិក បានបង្ហាញថា ការនាំចូលរបស់សហរដ្ឋអាមេរិកពីរុស្ស៊ី បានធ្លាក់ចុះមកនៅត្រឹម ២,៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ដោយថយពីចំនួន ១៤,១៤ពាន់លានដុល្លារ កាលពី ៤ឆ្នាំមុន។ ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក សហរដ្ឋអាមេរិកបាននាំចូលទំនិញពីរុស្ស៊ីតម្លៃ ២៤,៥១ពាន់លានដុល្លារ។

នៅឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលជីពីរុស្សីប្រហែល ១,២៧ពាន់លានដុល្លារ ពោលគឺកើនឡើងបន្តិចពីចំនួន ១,១៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។ ហើយអាមេរិកបាននាំចូលសារធាតុអ៊ុយរ៉ានីញ៉ូម និងប្លាតូនីញ៉ូមចម្រាញ់ពីរុស្ស៊ី ក្នុងតម្លៃប្រហែល ៦២៤លានដុល្លារក្នុងឆ្នាំ២០២៤ ដោយធ្លាក់ចុះពី ៦៤៦ លានដុល្លារ ក្នុងឆ្នាំ ២០២១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm