ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Judd Trump វាយមួយឈើបានលើសពី ១០០ពិន្ទុ ៣ហ្វ្រេមតាមពីក្រោយយកឈ្នះ Mark Allen ៦-៥ហ្វ្រេមឡើងវគ្គ ៨នាក់ចុងក្រោយការប្រកួតពានរង្វាន់ Masters។ កីឡាករលំដាប់លេខ ២ ពិភពលោក Judd Trump មិនស្រួលក្នុងការយកឈ្នះ Mark Allen ក្រោយស្មើគ្នា ២-២ហ្វ្រេម និងបន្តតានតឹងទៀតក្រោយស្មើគ្នា ៤-៤ហ្វ្រេមហើយយកឈ្នះម្នាក់មួយហ្វ្រេមទៀតស្មើគ្នា ៥-៥ មុនឈានដល់ហ្វ្រេមកាត់សេចក្តីទើប Judd Trump យកឈ្នះបាន។

ចំណែកកីឡាករអង់គ្លេសមួយរូបទៀត Kyren Wilson ក៏បានបន្តដំណើរឡើងវគ្គ ៨នាក់ចុងក្រោយដែរក្រោយយកឈ្នះកីឡាករ Stuart Bingham តានតឹងដែរ ៦-៥ហ្វ្រេម។ Kyren Wilson បានយកឈ្នះ ៣ហ្វ្រេមដំបូង និងឈានដល់នាំមុខ ៤-១ហ្វ្រេម។ ម្ចាស់ជើងឯក Masters ឆ្នាំ២០២០ Stuart Bingham បានវាយបកមកវិញរហូតស្មើគ្នា ៥-៥ហ្វ្រេមមុនពេលដែល Kyren Wilson យកឈ្នះនៅហ្វ្រេមកាត់សេចក្តី។ នៅវគ្គ ៨នាក់ចុងក្រោយ Kyren Wilson នឹងត្រូវជួបជាមួយ Judd Trump៕
អត្ថបទ៖នាង សុភាវុធ