អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់នៅហ្កាហ្សាពីការវាយប្រហាររបស់អ៊ីស្រាអែល លើសពី ៦១.000នាក់

2025/08/06 11:11:58 pm        51

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៦១.០២០នាក់ និង ១៥០.៦៧១នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣    មក។

អាជ្ញាធរនេះ បានបន្ថែមថា មនុស្ស ៩.៥១៩នាក់ បានស្លាប់ និង ៣៨.៦៣០នាក់ បានរងរបួស បន្ទាប់ពីបទឈប់បាញ់ បានដួលរលំ កាលពីថ្ងៃទី ១៨ ខែមីនា។

យោងតាមអ្នកនាំពាក្យអង្គភាពការពារជនស៊ីវិល លោក Mahmoud Basal ជនជាតិប៉ាឡេស្ទីន ៣០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីព្រឹកថ្ងៃអង្គារ នៅក្នុងការបាញ់ផ្លោង និងការបាញ់ប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សាស្ទ្រីប។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារអ៊ីស្រាអែល បានបន្តប្រតិបត្តិការរបស់ពួកគេប្រឆាំងនឹង   «អង្គការភេរវកម្ម» នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។

ប្រតិបត្តិការនេះ កើតឡើង នៅពេលដែលរថយន្តជំនួយចំនួន ៩៥គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ ដែលជំនួយភាគច្រើនត្រូវបានលួច ដោយសារតែអ្វីដែលក្រុមហាម៉ាសហៅថា «ភាពចលាចលផ្នែកសន្តិសុខ ដែលត្រូវបានបង្កឡើង ដោយកាន់កាប់របស់អ៊ីស្រាអែល»។ នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សាកាលពីថ្ងៃអង្គារ។

ការិយាល័យនេះ បាននិយាយថា តំបន់នេះ ត្រូវការរថយន្តសង្គ្រោះ និងប្រេងឥន្ធនៈយ៉ាងហោចណាស់  ៦០០គ្រឿង ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការសុខភាព អាហារ និងសេវាកម្មផ្សេងៗ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm