ប៉ាឡេស្ទីនថ្កោលទោសការលើកឡើងរបស់ប្រធានសភាអាមេរិកអំពីអធិបតេយ្យភាពរបស់អ៊ីស្រាអែលនៅ West Bank

2025/08/06 11:20:11 pm        65

អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Nabil Abu Rudeineh បាននិយាយថា ប៉ាឡេស្ទីនថ្កោលទោសសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson ថាប្រទេសរបស់លោកទទួលស្គាល់សិទ្ធិជាប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល ក្នុងអធិបតេយ្យភាពនៅតំបន់វេសបែង ( West Bank)។ 

 

ទីភ្នាក់ងារសារព័ត៌មានWAFA បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«សេចក្តីថ្លែងការណ៍របស់លោក Johnson ធ្វើឡើង នៅចំពោះមុខឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតែលអាវីវ ( Tel Aviv) ប្រឆាំងទៅនឹងសេចក្តិសម្រចរបស់អន្តរជាតិ និងច្បាប់អន្តរជាតិ ដែលអាចធ្វើទៅបាន ជាពិសេសសេចក្តីសម្រេចលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តដោយសហគមន៍អន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងថ្កោលទោសរាល់សកម្មភាពដែលមានបំណងឈានទៅរកការ   បង្កើតកន្លែងតាំងទីលំនៅអាណានិគម នៅក្នុងទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល ក្នុងនោះមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតថា ខុសច្បាប់»។ 

យោងតាមអ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីនរូបនេះ ការអត្ថាធិប្បាយរបស់លោក Johnson គឺ «ខុសឆ្គង និងផ្ទុយទៅនឹងកិច្ចព្រមព្រៀង Oslo ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន ហើយដែលបញ្ជាក់ឡើងវិញថា ដំណើរការនយោបាយ គឺផ្អែកលើច្បាប់អន្តរជាតិដែលផ្តល់សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងព្រំដែនឆ្នាំ ១៩៦៧ ដោយមានរដ្ឋធានី នៅទីក្រុងហ្ស៊េរុយសាឡឹមខាងកើត»។

លោកបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់ប្រធានសភាអាមេរិកថា ជា «បញ្ហាប្រឈមនិងការបង្កហេតុដល់សហគមន៍ពិភពលោក» ដែលបានប្រមូលផ្តុំកាលពីចុងខែកក្កដាសម្រាប់សន្និសីទកម្រិតខ្ពស់អន្តរជាតិស្តីពីប៉ាឡេស្ទីន ក្នុងទីក្រុងញូវយ៉ក។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm