ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា សារធាតុភ្លុយតូនីញ៉ូមទុកបម្រុងរបស់ប្រទេសជប៉ុនមានចំនួន ៤៤.៤០០ តោន គិតត្រឹមចុងឆ្នាំ ២០២៤ ដែលចំនួននេះ គឺគ្រប់គ្រាន់ ដើម្បីបង្កើតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់។
យោងតាមទីភ្នាក់ងារនេះ សារធាតុភ្លុយតូនីញ៉ូមរបស់ប្រទេសជប៉ុន ត្រូវបានរក្សាទុកទាំងក្នុងប្រទេស និងក្នុងចក្រភពអង់គ្លេស និងប្រទេសបារាំង ជាកន្លែងដែលកាកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរជប៉ុនត្រូវបានកែច្នៃ ទៅជាសារធាតុភ្លុយតូនីញ៉ូម ដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា។ យោងតាមអ្នកជំនាញ សារធាតុភ្លុយតូនីញ៉ូមទុកបម្រុងទាំងនេះ គឺគ្រប់គ្រាន់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់។

រដ្ឋាភិបាលជប៉ុន ប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់នូវសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ និងបទប្បញ្ញត្តិរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នាពេលមុននេះ ខ្លួនបានប្រកាសពីផែនការប្រើប្រាស់សារធាតុភ្លុយតូនីញ៉ូមទាំងនេះ ដើម្បីផលិតឥន្ធនៈចម្រុះសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រស៊ីវិល។ ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីនេះ ត្រូវបានបិទ កាលពីពេលថ្មីៗនេះ។
