រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បាននិយាយនៅថ្ងៃពុធនេះថា អគ្គសេនាធិការកងទ័ព លោក Eyal Zamir អាច«បង្ហាញពីទស្សនៈរបស់ខ្លួន » ប៉ុន្តែថាយោធានឹងត្រូវ «អនុវត្ត»ការសម្រេចចិត្ត របស់រដ្ឋាភិបាលណាមួយលើតំបន់ហ្កាហ្សា។
សេចក្តីថ្លែងការណ៍របស់លោក Katz នៅលើបណ្តាញសង្គម X បានកើតឡើង បន្ទាប់ពីរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបញ្ជាក់ថា លោក Zamir បានជំទាស់នឹងផែនការរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបទាំងស្រុង។
លោក Katz បានសរសេរថា៖«នេះ គឺជាសិទ្ធិ និងកាតព្វកិច្ចរបស់អគ្គសេនាធិការ ក្នុងការបង្ហាញជំហររបស់លោក នៅក្នុងបរិយាកាសសមស្រប ហើយបន្ទាប់ពីការសម្រេចចិត្ត ត្រូវបានធ្វើឡើងដោយកម្រិត នយោបាយ (កងទ័ព) នឹងអនុវត្តការសម្រេចទាំងនោះ ដោយការតាំងចិត្ត និងវិជ្ជាជីវៈ ... រហូតដល់គោលបំណងនៃសង្គ្រាម ត្រូវបានសម្រេច»។
លោកបានបន្ថែមថា៖«ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិដែលទទួលខុសត្រូវចំពោះ (កងទ័ព) ក្នុងនាមរដ្ឋាភិបាល ខ្ញុំត្រូវតែធានាថា ការសម្រេចចិត្តទាំងនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ។