វាយកូនបាល់៖ អតីតកីឡាករវាយកូនបាល់លេខ ១ ពិភពលោក Andy Murray បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកម្មវិធី Sydney Tennis Classic បន្ទាប់ពីកីឡាករប៊ែលហ្ស៊ិក David Goffin បង្ខំចិត្តដកខ្លួនពីការប្រកួតវគ្គ ៨នាក់ចុងក្រោយដោយសាររបួស។

កីឡាករសញ្ជាតិស្កុតឡេន Andy Murray បានយកឈ្នះក្នុងសិតដំបូង ៦-២ ហើយ Goffin ក៏មានរបួសក្រោយចប់សិតទី ១ នោះ។ នេះជាលើកដំបូងសំរាប់កីឡាករវ័យ ៣៤ឆ្នាំ Andy Murray ដែលបានឈ្នះ ៣ប្រកួតជាប់គ្នាតាំងពីឈ្នះពាន European Open នៅឆ្នាំ២០១៩។ Andy Murray នឹងបន្តដំណើរជួបជាមួយកីឡាករកំពស់ខ្ពស់អាមេរិក Reilly Opelka។ សូមបញ្ជាក់ថា Sydney Tennis Classic គឺជាកម្មវិធីប្រកួតកំដៅសាច់ដុំមួយមុនព្រឹត្តការណ៍ Grand Slam, Australian Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ដើមសប្តាហ៍ក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ