អ្នកជំនាញយោធា Andrey Marochko បាននិយាយថា ទាក់ទងនឹងចំនួនអ្នកស្លាប់ និងរបួស កាលពីខែកក្កដា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលបរទេសជិត ១៩.៩០០នាក់ ក្នុងការប្រយុទ្ធនៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk ។

លោកបាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់នៅលើទំព័ររបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គម VKingថា៖«របាយការណ៍វឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេស ក្នុងរយៈពេលមួយខែកន្លងមក។ ការខាតបង់របស់សត្រូវក្នុងអំឡុងពេលរាយការណ៍មាន មានទាហានប្រហែល ១៩.៨៤៥នាក់ និងទាហាន ស៊ីឈ្នួលអ៊ុយក្រែន ពោលគឺច្រើនជាង ៣.១០០នាក់ នៅក្នុងខែមិថុនា។ ចំនួនកម្លាំងទាហានសត្រូវច្រើនជាងគេ គឺស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ក្រុមកងកម្លាំង Zapad»។
អ្នកជំនាញខាងយោធារូបនេះ បានបន្ថែមថា កងទ័ពរុស្ស៊ី ក៏បានបំផ្លាញរថក្រោះចំនួន ២០ គ្រឿង កាំភ្លើងធំ ២៨៤ដើម អាវុធអេឡិចត្រូនិចចំនួន ១៣៧គ្រឿង និងប្រព័ន្ធកំណត់គោលដៅនិងបំផ្លាញកាំភ្លើង ឃ្លាំងរំសេវចំនួន ៣១៥កន្លែង ប្រេងឥន្ធនៈ និងសម្ភារៈ ព្រមទាំងយានប្រយុទ្ធរបស់សត្រូវជាង ៩០០គ្រឿងផងដែរ។
