ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងព្យាយាមធ្វើឲ្យប្រទេសរបស់លោកចេញពីជម្លោះយោធា នៅអ៊ុយក្រែន។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«នេះគឺជាសង្រ្គាមរបស់លោក Biden នេះមិនមែនជាសង្រ្គាមរបស់ខ្ញុំទេ។ ខ្ញុំនៅទីនេះដើម្បីយកយើងចេញពីជម្លោះនេះ»។

នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយអំពីការចុះហត្ថលេខារបស់លោក វ៉្លូឌីមី ហ្សេឡិនស្គី លើច្បាប់ដែលបង្កើនអាយុអតិបរមានៃការបម្រើក្នុងជួរកងទ័ពអ៊ុយក្រែន ដែលនឹងអនុញ្ញាតឲ្យជនជាតិអ៊ុយក្រែនដែលមានអាយុលើសពី ៦០ឆ្នាំចូលបម្រើក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសនេះ ក្រោមកិច្ចសន្យានោះ លោក ត្រាំ បានឆ្លើយតបថា៖«ខ្ញុំមិនបានឮទេនៅពេលដែលអ្នកនិយាយថា បុរសអាយុ ៦០ឆ្នាំ ជាដើម។
លោកបានបន្ថែមថា៖«ខ្ញុំបានបញ្ឈប់សង្គ្រាមចំនួន ៥ ក្នុងរយៈពេល ៥ខែ ចុងក្រោយនេះ ហើយខ្ញុំចង់ឲ្យ ជម្លោះនេះ ក្លាយជាទី៦»។
