យោធាកូរ៉េខាងត្បូងនិយាយនៅថ្ងៃពុធនេះថា កងម៉ារីនសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធារួមគ្នា រួមទាំងលំហាត់ចូលចតក្រោមទឹក ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ ។
វីដេអូដែលបានចេញផ្សាយដោយយោធាកូរ៉េខាងត្បូង ឃើញទាហានសហរដ្ឋអាមេរិក និងទាហានកូរ៉េខាងត្បូង ធ្វើលំហាត់ឡើងគោក សមយុទ្ធសម្រុកចូលដោយមានជំនួយពីយានដ្រូន និងលំហាត់គីមី ជីវសាស្រ្ត និងវិទ្យុសកម្ម ។

ទាហានប្រហែល ២.៥០០នាក់ បានចូលរួមសមយុទ្ធយោធានេះ រួមទាំងកងម៉ារីនសហរដ្ឋអាមេរិក ១.៥០០នាក់ ដែលមានមូលដ្ឋាននៅទីក្រុង Okinawa ប្រទេសជប៉ុនផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍ពីកងម៉ារីនកូរ៉េខាងត្បូង បានឲ្យដឹងថា សមយុទ្ធយោធានេះ បានចាប់ផ្តើមកាលពីពាក់កណ្តាលខែកក្កដា រហូតដល់ខែសីហា នៅទូទាំងទីក្រុងជាច្រើន រួមទាំងនៅទីក្រុង Pohang ផងដែរ ។
សហរដ្ឋាអាមេរិក បានរក្សាទាហានរបស់ខ្លួនប្រហែល ២៨.៥០០នាក់ឲ្យឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំទប់ទល់ជាមួយកូរ៉េខាងជើងដែលជាប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ៕
