ទូរទស្សន៍ CNN បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកជំនាញថា ការដាក់ទណ្ឌកម្មដ៏មានសក្ដានុពលរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសដែលទិញថាមពលពីរុស្ស៊ី នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។

នាពេលមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធរហូតដល់ ១០០% លើអ្នកទិញប្រេងរុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន មិនត្រូវបានសម្រេច ក្នុងរយៈពេលពីរបីថ្ងៃនោះ។ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve បច្ចុប្បន្ន កំពុងបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី។
CNN បានបញ្ជាក់ដោយដកស្រង់សម្តីអ្នកជំនាញថា៖«ប៉ុន្តែប្រសិនបើសន្តិភាពនៅអ៊ុយក្រែន នៅតែមើលទៅនៅវែងឆ្ងាយ ហើយលោក ត្រាំ បន្តជាមួយផែនការរបស់លោកនោះ ការដាក់ទណ្ឌកម្មថ្មី អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកផ្ទាល់ តាមរយៈទំនិញប្រើប្រាស់ដែលមានតម្លៃថ្លៃជាងមុន ប្រាក់ចំណេញទាបសម្រាប់ក្រុមហ៊ុនអាមេរិក និងតម្លៃប្រេអាចឡើងខ្ពស់»។
