កិច្ចព្រមព្រៀងនិរទេសជនអន្តោប្រវេសន៍របស់អាមេរិកធ្វើឲ្យមានទស្សនៈខុសប្លែកគ្នានៅរ៉្វាន់ដា

2025/08/06 06:34:42 pm        47

នៅទីក្រុង Kigali ប្រទេសរ៉្វាន់ដា ការសន្ទនាគ្នាជុំវិញការមកដល់របស់ជនអន្តោប្រវេសន៍ពីសហរដ្ឋអាមេរិក បង្កឲ្យមានទស្សនៈ ២ ទាំងសុទិដ្ឋិនិយម និងក្តីកង្វល់ ។ 

ពលរដ្ឋមួយចំនួននិយាយថា វាអាចជាឱកាសរីកចម្រើន ។ លោក Ishimwe Letitie គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុង Kigali និយាយថា ជាទូទៅ ក្នុងនាមជាពលរដ្ឋរ៉្វាន់ដា ពួកយើងជឿថា មនុស្សមកពីទីកន្លែងដូចជាសហរដ្ឋអាមេរិកអាចនឹងមានចំណេះដឹងសម្បូរបែបដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសរបស់ពួកយើង ។

ប៉ុន្តែពលរដ្ឋខ្លះទៀតមានការប្រុងប្រយ័ត្នជាងនេះ ។ លោក Eric Nsanzimana គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Kigali ដែរនោះ និយាយថា ប្រទេសរ៉្វាន់មានមនុស្សគ្មានការងារធ្វើច្រើនណាស់ទៅហើយ ឃើញថាបញ្ហានេះនៅតែមាន វានឹងក្លាយជាការលំបាកមួយ បើសិនជារ៉្វាន់ដា ត្រូវគាំទ្រជនអន្តោប្រវេសន៍ទាំងអស់នេះ លុះត្រាតែសហរដ្ឋអាមេរិកផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ពួកគេ វាអាចជាបន្ទុកមួយ ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក និងរ៉្វាន់ដា បានព្រមព្រៀងគ្នាឲ្យប្រទេសនៅអាហ្វ្រិកមួយនេះ ទទួលយកជនអន្តោប្រវេសន៍ ២៥០នាក់ ដែលនិរទេសខ្លួនចេញពីសហរដ្ឋអាមេរិក ស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចាត់វិធានការរឹងមាំចំពោះការធ្វើអន្តោប្រវេសន៍ ។

កិច្ចព្រមព្រៀងដែលត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងាររ៉យទ័រនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមមន្រ្តីសហរដ្ឋអាមេរិក និងក្រុមមន្រ្តីរ៉្វាន់ដា នៅទីក្រុង Kigali កាលពីខែមិថុនា កន្លងទៅ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ ប្រមុខ UN រីករាយណាស់ដែលបានឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការបញ្ឈប់ជម្លោះ
2025/08/08 01:31:45 pm        1
សេតវិមាន៖ លោក Trump បើកចំហរឿងជួបលោក Putin ដោយមិនបាច់មានជំនួបជាមួយលោក Zelenskiy
2025/08/08 12:45:35 pm        1
ជម្លោះខ្លាំងក្លាជុំវិញដីកោះនៅ Amazon ធ្វើឱ្យទំនាក់ទំនងរវាងកូឡុំប៊ី-ប៉េរូ កាន់តែក្តៅគគុក
2025/08/08 12:42:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ ប្រមុខ UN រីករាយណាស់ដែលបានឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការបញ្ឈប់ជម្លោះ

2025/08/08 01:31:45 pm
​ប្រជាជនភៀសសឹក២៣៨៤គ្រួសារ​ ស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ធំ​ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​
2025/08/08 01:23:57 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារត្រៀមចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី
2025/08/08 01:14:59 pm
​គិតមកដល់ពេលនេះ ព្រលានយន្តថ្មីក្រុងតាខ្មៅសម្រេចការសាងសង់ ១០០% និងគ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា
2025/08/08 01:08:58 pm
​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបជាមួយឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ពិភាក្សាលើការងារពាក់ព័ន្ធនឹងវិស័យឌីជីថល
2025/08/08 12:53:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/07 01:56:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/08 02:12:10 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am