ប្រភព៖ មេដឹកនាំកូរ៉េខាងត្បូង និងវៀតណាម នឹងជួបប្រជុំសប្តាហ៍ក្រោយ ចំពេលមានវិបត្តិពាណិជ្ជកម្ម

2025/08/07 02:17:52 am        61


បើយោងតាមបុគ្គល ២រូបដែលដឹងអំពីផែនការនេះ បានប្រាប់ថា ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Lee Jae-myung នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំកំពូលរបស់វៀតណាម លោក To Lam ក្នុងដំណើរទស្សនកិច្ច នាសប្តាហ៍ក្រោយ ខណៈដែលមេដឹកនាំទាំង២ មានបំណងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ស្របពេលមានភាពតានតឹងពាណិជ្ជកម្មកសកល ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសទាំង២។

ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បង្ហាញថា ក្រុមហ៊ុនកូរ៉េខាងត្បូងជាអ្នកវិនិយោគជាប្រពៃណីធំជាងគេក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយបង្ហូរទឹកប្រាក់ចូលចំនួន ៩២ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំ២០២៤ ដែលភាគច្រើនទៅលើការវិនិយោគរោងចក្រ។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពបានឲ្យដឹងថា លោក Lam ត្រូវបានគេរំពឹងថា នឹងទៅដល់នៅថ្ងៃទី១០ ខែសីហា សម្រាប់ព្រឹត្តិការណ៍ ៤ថ្ងៃ ដែលជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង គិតចាប់តាំងពីលោក Lee ចូលកាន់តំណែង កាលពីខែមិថុនា ខណៈមិនទាន់មានការប្រកាស អំពីការធ្វើដំណើរនេះនៅឡើយទេ។ ម្នាក់ក្នុងចំណោមប្រភពទាំងនោះ បានប្រាប់ថា ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល នឹងក្លាយជាផ្នែកនៃកិច្ចពិភាក្សាក្នុងទីក្រុងសេអ៊ូល នាសប្តាហ៍ក្រោយ។

ព័ត៌មាននៃទស្សនកិច្ចនេះ កើតមានឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Trump បានអនុម័តពន្ធថ្មី កាលពីសប្តាហ៍មុនលើទំនិញពីប្រទេសរាប់សិប ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង និងវៀតណាមផងដែរ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ហើយក្រសួងការបរទេសវៀតណាម ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងព័ត៌មាននេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm