ផ្អែកលើការមើលឃើញរបស់អ្នកចូលចិត្តតាមដានយោធានៅខេត្ត East Kalimantanបង្ហាញថា ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ បានដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលីស្ទិកតាក់ទិកដែលនឹងបង្កើនសមត្ថិភាពសមរភូមិរយៈចម្ងាយខ្លីរបស់ខ្លួន ។
រូបភាពរបស់មីស៊ីល KHAN ផលិតឡើងដោយក្រុមហ៊ុន Roketsan របស់ទួរគី បាននៅលើផេក Facebook ឈ្មោះ Sahabat Keris កាលពីសប្តាហ៍មុន ហើយត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយដោយគេហទំព័រយោធា ក៏ដូចជាគេហទំព័រឥណ្ឌូនេស៊ី Kompas ។
រូបភាពមីស៊ីលនៅលើជើងទម្រ ត្រូវបានគេរាយការណ៍ថា បានថតនៅមូលដ្ឋានយោធា Raipur A របស់កងទ័ពឥណ្ឌូនេស៊ី ស្ថិតនៅខេត្ត East Kalimantan ។
សូមបញ្ជាក់ថា មីស៊ីលាបាលីស្ទិក គឺជាមីស៊ីលជំរុញកម្លាំងដោយរ៉ុក្កែតដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ ។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Roketsan បានឲ្យដឹងថា មីស៊ីល 7.1m KHAN មានអង្កត់ផ្ចិត ៦១០មីលីម៉ែត្រ និងមានរយៈចម្ងាយរហូតដល់ ២៨០គ.ម ហើយវាមានទម្ងន់ ២.៥០០គ.ក និងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៤៧០គ.ក ៕