ប្រភព៖ ប្រមុខយោធាអ៊ីស្រាអែល ជំទាស់នឹងវិធានការពង្រីកសង្រ្គាម នៅតំបន់ហ្កាហ្សា

2025/08/07 02:40:37 am        47


មន្ត្រីអ៊ីស្រាអែល ៣នាក់ បានបង្ហើបឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំដ៏តានតឹងរយៈពេល ៣ម៉ោង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រឈមនឹងការជំទាស់ពីប្រមុខយោធា ជុំវិញសំណើររបស់លោក ក្នុងការដណ្តើមកាន់កាប់តំបន់នៅសេសសល់នៃដែនដីហ្កាហ្សា ដែលខ្លួនមិនទាន់បានគ្រប់គ្រង។

ប្រភពទាំងនេះ បានផ្ដល់ព័ត៌មានអំពីកិច្ចប្រជុំនោះថា នាយសេនាធិការយោធា លោកឧត្តមសេនីយ៍ឯក Eyal Zamir បានរំលឹកលោកនាយករដ្ឋមន្ត្រីថា ការដណ្ដើមកាន់កាប់តំបន់ហ្កាហ្សាដែលនៅសេសសល់ អាចធ្វើឲ្យយោធាជាប់នៅក្នុងដែនដីនេះ ជាទីដែលខ្លួនបានដកទ័ពចេញកាលពី ២ទសវត្សរ៍មុន ហើយអាចនាំឲ្យមានគ្រោះថ្នាក់ដល់ចំណាប់ថ្នូរដែលស្ថិតនៅក្រោមការឃុំខ្លួននៅទីនោះ។

យោធាអ៊ីស្រាអែល បានប្រាប់ថា ខ្លួនគ្រប់គ្រង ៧៥ភាគរយនៃតំបន់ហ្កាហ្សារួចហើយ បន្ទាប់ពីមានសង្រ្គាមជិត ២ឆ្នាំ ដែលបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស វាយប្រហារសហគមន៍ភាគខាងត្បូងអ៊ីស្រាអែល ក្នុងខែតុលា ឆ្នាំ២០២៣។

ភាគច្រើននៃតំបន់ឆ្នេរដែលមានមនុស្សរស់នៅច្រើនកកកុញ ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅក្នុងសង្គ្រាមនេះ ដែលបានបំផ្លាញផ្ទះ សាលារៀន វិហារឥស្លាម និងមន្ទីរពេទ្យ។ ប្រជាជនភាគច្រើនត្រូវបានផ្លាស់ទីលំនៅជាច្រើនដង ហើយក្រុមជំនួយប្រាប់ថា អ្នកស្រុកកំពុងស្ថិតក្នុងភាពអត់ឃ្លាន។

យោធាដែលចោទប្រកាន់ក្រុមហាម៉ាសថា មានប្រតិបត្តិការក្នុងចំណោមជនស៊ីវិលនេះ ពេលខ្លះបានគេចពីតំបន់ដែលចារកម្មប្រាប់ពីទីកន្លែងចំណាប់ថ្នូរត្រូវបានឃុំ ហើយអតីតចំណាប់ថ្នូរខ្លះ បាននិយាយថា ពួកអ្នកចាប់ខ្លួនទាំងនោះ បានគំរាមសម្លាប់ពួកគេ ប្រសិនបើកងកម្លាំងអ៊ីស្រាអែលចូលទៅកៀក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm