អ្នកវិភាគមួយរូបនិយាយប្រាប់ទីភ្នាក់ងារទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទំនងជាស្វែងរកសម្បទាន និងស៊ីពេល ដើម្បីចៀសវាងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ។
ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff មាននូវជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឯវិមានក្រឹមឡាំងនាថ្ងៃពុធនេះ រយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនថ្ងៃផុតកំណត់នៃឱសានវាទ កំណត់ដោយលោកប្រធានាធិបតី Donald Trump ឲ្យរុស្ស៊ីយល់ព្រមនឹងសន្តិភាព បើពុំដូច្នោះទេ ពួកគេនឹងប្រឈមទណ្ឌកម្មថ្មី ។
លោក Trump ដែលខកបំណងកាន់តែខ្លាំងជាមួយលោក Putin ជុំវិញកង្វះវឌ្ឍភាពឆ្ពោះទៅរកសន្តិភាពនោះ បានគំរាមដាក់ពន្ធធ្ងន់ធ្ងរលើប្រទេសដែលទិញការនាំចេញរបស់រុស្ស៊ី ។
លោក Timothy Ash គឺជាអ្នកវិភាគនៅវិទ្យាស្ថាន Chatham House របស់ចក្រភពអង់គ្លេស និយាយថា លោក Putinនឹងស៊ីពេល ។ លោកចង់ចៀសវាងអ្វីមួយដែលនឹងមើលឃើញទណ្ឌកម្មបន្ថែមទៀតលើរូបលោក ។
សារព័ត៌មាន Bloomberg និងសារព័ត៌មានឯករាជ្យ The Bell របស់រុស្ស៊ី រាយការណ៍ថា វិមានក្រឹមឡាំង អាចនឹងស្នើសុំផ្អាកការវាយប្រហារតាមច្រអាកាសដោយរុស្ស៊ី និងអ៊ុយក្រែន គឺជាគំនិតមួយត្រូវបានអះអាងកាលពីសប្តាហ៍មុន ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko អំឡុងជំនួបជាមួយលោក Putin ។
សំណើបែបនេះ បើសិនជាយល់ព្រម វានឹងឃ្លាតឆ្ងាយពីអ្វីដែលជាបទឈប់បាញ់បន្ទាន់ និងពេញលេញដែលអ៊ុយក្រែន និងសហរដ្ឋអាមេរិក ព្យាយាមស្វែងរកអស់រយៈពេលជាច្រើនខែមកហើយ ៕