អ្នកជំងឺអាសន្នរោគស៊ូដង់ដែលបានជម្លៀសខ្លួនរួចទៅហើយដោយសារសង្រ្គាមនៅតំបន់ Darfur បានព្យាយាមទៅទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នគ្រប់គ្រងដោយអង្គការសហប្រជាជាតិ(UN) ស្ថិតក្នុងជំរំជម្លៀសខ្លួន Tawila នៅរដ្ឋ Northern Darfur ។
ចាប់តាំងពីពាក់កណ្តាលខែមិថុនារហូតមក ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បានព្យាបាលអ្នកជំងឺអាសន្នរោគប្រហែល ២.៥០០នាក់ ។
យោងតាមគណៈកម្មការធិការសម្របសម្រួលពលរដ្ឋជម្លៀសខ្លួន គឺជាក្រុមគាំទ្រស៊ូដង់ដែលប្រតិបត្តិការនៅទូទាំងតំបន់ Darfur បានឲ្យដឹងថា មនុស្សប្រហែល ៥២នាក់ បានសម្លាប់ដោយសារជំងឺមួយនេះ ។
វ៉ាក់សាំងបង្ការត្រូវការ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លង ប៉ុន្តែបើសិនជាត្រូវបានគេផ្តល់ជូន វាត្រូវការចំណាយពេលយូរ ទម្រាំមកដល់ ។
ការវាយតម្លៃមួយដោយក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស បានរកឃើញថា មានតែ ១០ភាគរយប៉ុណ្ណោះនៃពលរដ្ឋស៊ូដង់នៅជំរំ Tawila មានលទ្ធភាពទទួលបានទឹកស្អាត ហើយតិចជាងនេះគ្មានបង្គន់អនាម័យនោះទេ ។ ភាគច្រើននៃពួកគេ បរិភោគអាហារតែម្តងប៉ុណ្ណោះ ក្នុង ១ថ្ងៃ ឬតិចជាងនេះ ។
អ្នកស្រី Halima Mohammed Adam គឺជាអ្នកជំងឺអាសន្នរោគមួយរូបដែលប្រាប់ថា គាត់បានដើរសុំទានគេក្នុងផ្សារនៅទីក្រុង Tawila អស់រយៈពេល ៦ខែមកហើយនោះ និយាយថា គាត់គ្មានអ្វីនៅក្នុងផ្ទះនោះទេ ហើយក៏គ្មាននរណាម្នាក់មកមើលសួរសុខទុក្ខគាត់នៅក្នុងមន្ទីរពេទ្យនោះដែរ ។ ពេលដែលគាត់វិលត្រឡប់ទៅផ្ទះវិញ គាត់គ្មានអ្វីបរិភោគនោះទេ ។
បច្ចុប្បន្នស៊ូដង់កំពុងស្ថិតក្នុងរដូវវស្សា ហើយស្ថានភាពរស់អន់ និងគ្មានអនាម័យគ្រប់គ្រាន់ នាំឲ្យកើតមានការរីករាលឆ្លងជំងឺអាសន្នរោគយ៉ាងឆាប់រហ័ស ៕