កងទ័ពជើងទឹករុស្ស៊ី និងចិន ហ្វឹកហាត់យុទ្ធវិធីបំផ្លាញ «នាវាមុជទឹកសត្រូវ» ប៉ុន្មានថ្ងៃក្រោយមានបញ្ជារបស់លោក Trump ឲ្យផ្លាស់ទី

2025/08/07 03:28:45 am        21

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ (ទី៦ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី និងចិន បានហ្វឹកហាត់យុទ្ធវិធីតាមប្រមាញ់ និងកម្ទេចនាវាមុជទឹកសត្រូវ នៅសមុទ្រជប៉ុន ដោយការហាត់សមនេះកើតមានឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានបញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកចំនួន ២គ្រឿងទៅកាន់តែកៀកនឹងប្រទេសរុស្ស៊ី។

រុស្ស៊ីបានបញ្ជាក់ថា សមយុទ្ធនេះមានការចូលរួមពីយន្តហោះប្រឆាំងនាវាមុជទឹករបស់ចិន Y-8 និងយន្តហោះ Il-38 មកពីកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី ក៏ដូចជាក្រុមឧទ្ធម្ភាគចក្រផងដែរ។

ក្រសួងការពារជាតិបានឲ្យដឹងថា៖ «ដោយសារការធ្វើសកម្មភាពរួមប្រកបដោយប្រសិទ្ធភាព នាវាមុជទឹកសត្រូវ ត្រូវបានរកឃើញភ្លាមៗ និងត្រូវបានក្លែងឲ្យដូចជាពិតថា ត្រូវបានបំផ្លាញចោល។ បន្ទាប់ពីអនុវត្តប្រតិបត្តិការប្រឆាំងនាវាមុជទឹកនេះ ក្រុមនាវិកនៃនាវារុស្ស៊ី និងចិន បានថ្លែងអំណរគុណគ្នាទៅវិញទៅមក សម្រាប់ការសម្រេចបាននូវការងារប្រកបដោយផ្លែផ្ការបស់ពួកគេ»។

សមយុទ្ធប្រឆាំងនាវាមុជទឹក គឺជាផ្នែកនៃសមយុទ្ធដ៏ធំរបស់កងទ័ពជើងទឹករុស្ស៊ី-ចិន ដែលមានជាបន្តបន្ទាប់ក្នុងសប្តាហ៍កន្លងមក។ ប្រទេសទាំង២ ដែលបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ភ្លាមៗមុនពេលរុស្ស៊ីចាប់ផ្ដើមសង្រ្គាម នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២ តែងធ្វើសមយុទ្ធយោធាជាទៀងទាត់ ដើម្បីហាត់សមការសម្របសម្រួល រវាងកងកម្លាំងប្រដាប់អាវុធរបស់ភាគីទាំង២ និងបញ្ជូនសញ្ញារារាំងដល់សត្រូវ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm