ការស្រាវជ្រាវដែលបានបញ្ចេញនៅថ្ងៃពុធនេះបង្ហាញថា ថ្មប៉ប្រះទឹក Great Barrier របស់អូស្រ្តាលី មានការធ្លាក់ចុះចំនួនផ្កាថ្មទំហំធំបំផុតដែលគ្របដណ្តប់តំបន់ ២ ក្នុងចំណោមតំបន់ចំនួន ៣ កាលពីឆ្នាំកន្លងទៅ បន្ទាប់ពីការប្រែពណ៌ទ្រង់ទ្រាយធំរបស់ផ្កាថ្ម ក្នុងចំណោមការប្រែពណ៌ដ៏អាក្រក់បំផុតជាប់កំណត់ត្រា ។
វិទ្យាស្ថានវិទ្យាសាស្រ្តសមុទ្រអូស្រ្តាលី និយាយថា ថ្មប៉ប្រះទឹកបានមើលឃើញផ្កាថ្មធ្លាក់ចុះប្រចាំឆ្នាំក្នុងចំនួនច្រើនបំផុត នៅតំបន់ភាគខាងជើង និងតំបន់ភាគត្បូងប្រទេស ចាប់តាំងពីការតាមដានចាប់ផ្តើមកាលពីរយៈពេល ៣៩ឆ្នាំមុន ពោលគឺធ្លាក់ចុះចន្លោះពី ១ភាគ ៤ និង ១ភាគ ៣ រយៈពេលច្រើនឆ្នាំក្រោយការលូតលាស់ដ៏រឹងមាំ ។
ថ្មប៉ប្រះទឹកដែលជាប្រព័ន្ធអេកូឡូស៊ីមានជីវិតធំជាងគេបំផុតរបស់ពិភពលោក លាតសន្ធឹងចម្ងាយ ២.៤០០គ.ម ជិតតំបន់ឆ្នេររដ្ឋភាគខាងជើង Queensland ។
ចាប់តាំងពីឆ្នាំ ២០១៦រហូតមក ថ្មប៉ប្រះទឹក បានជួបការប្រែពណ៌ផ្កាថ្មទ្រង់ទ្រាយធំនារដូវក្តៅចំនួន ៥លើក ពេលដែលផ្នែកដ៏ធំនៃថ្មប៉ប្រះទឹកប្រែទៅជាពណ៌ស. ដោយសារតែរលកកម្តៅសមុទ្រ ធ្វើឲ្យពួកវាស្ថិតក្នុងហានិភ័យខ្លាំងជាងមុននៃការងាប់ ។
របាយការណ៍បង្ហាញថា ហេតុការណ៍ឆ្នាំ ២០២៤ មាននូវតំបន់រងផលប៉ះពាល់ទ្រង់ទ្រាយធំបំផុតពុំធ្លាប់ដែលកត់ត្រាលើថ្មប៉ប្រះទឹក ពេលដែលការប្រែពណ៌ពីកម្រិតខ្ពស់ដល់កម្រិតខ្ពស់បំផុត បានកើតឡើងនៅទូទាំងតំបន់ថ្មប៉ប្រះទឹកទាំង ៣ ។
ថ្មប៉ប្រះទឹក Great Barrier ដែលបច្ចុប្បន្នមិនស្ថិតនៅលើបញ្ជីឈ្មោះតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បើទោះបីជា UN ណែនាំឲ្យដាក់បញ្ចូលក៏ដោយនោះ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអូស្រ្តាលី បានព្យាយាមរក្សាធ្វើឲ្យថ្មប៉ប្រះទឹកដែលរួមចំណែកដល់សេដ្ឋកិច្ចប្រចាំឆ្នាំ ៤,២ពាន់លានដុល្លារ ចៀសផុតពីបញ្ជីគ្រោះថ្នាក់ ស្របពេលដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ដែរនោះ ៕

