អាមេរិក នៅតែមានគម្រោងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើរុស្ស៊ី ក្រោយជំនួបរវាងលោក Putin និងលោក Steve Witkoff

2025/08/07 04:30:49 pm        113

មន្ត្រីសេតវិមានបាននិយាយបន្ទាប់ពីប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានជួបប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ៣ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធសប្ដាហ៍នេះ ថារដ្ឋបាលលោក Trump គ្រោងនឹងបោះជំហានទៅមុខជាមួយនឹងទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ។  

មន្ត្រីរូបនោះបាននិយាយថា ជំនួបជាមួយរុស្ស៊ី និងបេសកជនពិសេសលោក Witkoff ដំណើរការទៅដោយរលូន។ រុស្ស៊ី ចង់បន្តការចូលរួមជាមួយសហរដ្ឋអាមេរិក។ ទណ្ឌកម្មបន្ទាប់បន្សំនៅតែត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តនៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោកប្រធានាធិបតី Donald Trump បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថាកិច្ចប្រជុំនេះគឺប្រកបដោយការស្ថាបនាខ្ពស់។

លោក Trump បានសរសេរថា វឌ្ឍនភាពដ៏ល្អត្រូវបានបង្កើតឡើងហើយ។ ក្រោយមកខ្ញុំបានធ្វើបច្ចុប្បន្នភាពមួយចំនួនជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង។ អ្នករាល់គ្នាយល់ស្របថា សង្រ្គាមនេះត្រូវតែខិតជិតដល់ទីបញ្ចប់ ហើយយើងនឹងធ្វើការឆ្ពោះទៅរកការបញ្ចប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខ។  

លោក Trump ក៏បានប្រាប់មេដឹកនាំអឺរ៉ុបនៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធផងដែរថាលោកគ្រោងនឹងជួបលោក Putin ដោយផ្ទាល់ក្នុងពេលឆាប់ៗនេះដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងប្រទេសអ៊ុយក្រែន។ មន្ត្រីអឺរ៉ុបមួយរូបបានប្រាប់ទូរទស្សន៍ NBC News ថាលោក Trump ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm