សម្ពាធលើលោក Netanyahu កាន់តែខ្លាំង ខណៈប្រមុខយោធាអ៊ីស្រាអែលប្រឆាំងការពង្រីកសង្រ្គាមនៅតំបន់ហ្កាហ្សា

2025/08/07 04:43:23 pm        137

មន្ត្រីអ៊ីស្រាអែលបីរូបបាននិយាយថា ប្រមុខយោធាអ៊ីស្រាអែលបានប្រឆាំងនឹងផែនការរបស់លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការដណ្តើមយកតំបន់ហ្កាហ្សា ដែលខ្លួនមិនទាន់គ្រប់គ្រងនៅឡើយ ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ប្រឈមនឹងសម្ពាធកាន់តែខ្លាំងលើសង្រ្គាមទាំងក្នុង និងក្រៅប្រទេស។  

យោងតាមប្រភពដឹងពីកិច្ចប្រជុំ ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏តានតឹងមួយរយៈពេលបីម៉ោងកាលពីថ្ងៃអង្គារ អគ្គសេនាធិការយោធា លោកEyal Zamir បានព្រមាននាយករដ្ឋមន្ត្រីថា ការដណ្ដើមយកដែនដីហ្កាហ្សាដែលនៅសេសសល់អាចធ្វើឲ្យយោធាជាប់នៅក្នុងដែនដី ដែលខ្លួនបានដកខ្លួនចេញកាលពី ២ ទសវត្សរ៍មុន ហើយអាចនាំឱ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅទីនោះ។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនគ្រប់គ្រងបានផ្ទៃដីចំនួន៧៥ភាគរយនៃតំបន់ហ្កាហ្សារួចហើយ បន្ទាប់ពីសង្រ្គាមជិត ២ឆ្នាំ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធហាម៉ាសវាយប្រហារសហគមន៍អ៊ីស្រាអែលភាគខាងត្បូងក្នុងខែតុលា ឆ្នាំ ២០២៣ ។ ខ្លួនបានប្រឆាំងម្តងហើយម្តងទៀតនូវការដាក់ការគ្រប់គ្រងដោយយោធា ការដាក់បញ្ចូលទឹកដីនេះជាឧបសម្ព័ន្ធ និងការកសាងឡើងវិញនូវការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅទីនោះ ជាគោលនយោបាយគាំទ្រដោយសមាជិករដ្ឋាភិបាលមួយចំនួន។  លោក Netanyahu ស្ថិតក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដើម្បីឈានដល់បទឈប់បាញ់មួយ នៅក្នុងដែនដីជាប់ឆ្នេរសមុទ្រនេះ ។ ភាគច្រើននៃមនុស្សពីរលាននាក់របស់តំបន់នេះ ត្រូវបានភៀសខ្លួនជាច្រើនដង ហើយក្រុមជំនួយនិយាយថាអ្នកស្រុកកំពុងស្ថិតក្នុងភាពអត់ឃ្លាន។   អង្គការសហប្រជាជាតិបានហៅរបាយការណ៍អំពីការពង្រីកដែលអាចកើតមាននៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាថា គួរឱ្យព្រួយបារម្ភជាបំផុត ហើយប្រឈមផលវិបាកដ៏មហន្តរាយ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាថែមទៀត ប្រសិនបើជាការពិត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        82
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm