មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី​ជួប​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​វីដេអូពី​ចម្ងាយ​ជុំ​វិញ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា

2022/01/15 02:26:12 am        264

ភ្នំពេញ៖ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចាក់​ថា សម្ដេច និង​លោក​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លី ស៊ានឡុងបាន​ឯកភាព​គ្នា​ទុក​​បញ្ហា​ប្រទេស​មីយ៉ាន់ម៉ា ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជជែក​ពិភាក្សា​គ្នា។

សម្ដេច​តេជោ ហ៊ុន សែន បានឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​​នៅ​ល្ងាច​ថ្ងៃ​នេះ ក្រោយ​ពី​​សម្ដេច​បាន​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ជាមួយ​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លោក លី ស៊ានឡុង នៅ​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់​ប្ដូរ​មតិ​គ្នា​ទៅ​វិញ​ទៅ​មក​ជុំ​វិញ​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា សម្ដេច​ក៏​បាន​ជម្រាប​ជូន​ទៅ​មេដឹកនាំ​សិង្ហបុរី​អំពី​លទ្ធផល​ និង​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ។

សម្ដេច​បញ្ជាក់​ប្រាប់​មេដឹកនាំ​សិង្ហបុរី​ថា គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មីយ៉ាន់ម៉ា គឺដើម្បី​ដោះ​ស្រាយ​វិបត្តិ​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ ជាពិសេស​ការ​បញ្ឈប់​អំពើ​ហិង្សា និង​បង្កើត​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​គ្រប់​ភាគី​ទាំង​អស់។

សម្ដេច​បញ្ជាក់​បន្ថែម​ទៅ​ថា គោល​បំណង​មួយ​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច គឺ​ដើម្បី​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា ដែល​ត្រូវការ​ជំនួយ​មនុស្ស​ធម៌​ជា​ចាំ​បាច់។

បើតាម​ទំព័រ​ហ្វេសប៊​ុក​របស់​សម្ដេច​តេជោ នាយករដ្ឋម​ន្ត្រី​សិង្ហបុរី លោក លី ស៊ានឡុង បាន​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ​គំនិត​ផ្ដួតចផ្ដើម​របស់​សម្ដេច​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា មេដឹកនាំ​កម្ពុជា និង​សិង្ហបុរី បាន​ឯកភាព​គ្នា​ក្នុង​ការ​ទុក​ការងារ​បន្ត​ទៀត ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ប្រជុំ​ពិភាក្សា​គ្នា និង​ក្រោម​ការ​សម្រប​សម្រួល​ដោយ​ប្រេសិត​ពិសេស​របស់​អាស៊ាន គឺ​ឯកឧត្ដម ប្រាក់ សុខុន ដែល​ត្រូវ​បាន​កម្ពុជា​តែង​តាំង​ឱ្យ​ទទួល​កិច្ចការងារ​នេះ។

ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ដែល​បាន​ដក​ហូត​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm