ការស្ទង់មតិ៖ ជំនឿចិត្តរបស់ប្រជាជនអ៊ុយក្រែន លើលោក Zelenskiy ធ្លាក់ចុះ បន្ទាប់ពីការតវ៉ាក្នុងសម័យសង្គ្រាម

2025/08/07 05:57:28 pm        97

ស្ថាប័នស្ទង់មតិឈានមុខគេនៅទីក្រុងគីវ កាលពីថ្ងៃពុធ (០៦ សីហា) បាននិយាយថា ទំនុកចិត្តសាធារណៈជនលើលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានធ្លាក់ដល់កម្រិតទាបបំផុតរយៈពេល ៦ខែ បន្ទាប់ពីការតវ៉ាដ៏កម្រក្នុងសម័យសង្គ្រាម ប្រឆាំងនឹងវិធានការទប់ស្កាត់អំណាចនៃក្រុមឃ្លាំមើលអំពើពុករលួយ។

ការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិគីវ ហៅកាត់ថា KIIS គឺជាលើកដំបូងហើយរបស់ស្ថាប័នស្ទង់មតិអ៊ុយក្រែនដ៏សំខាន់មួយ ក្នុងការវាស់ស្ទង់អារម្មណ៍សាធារណៈ ចាប់តាំងពីលោក Zelenskiy បង្កឱ្យមានកំហឹង ជុំវិញការបញ្ជូនទីភ្នាក់ងារប្រឆាំងអំពើពុករលួយ ឱ្យទៅនៅក្រោមក្រសួងយុត្តិធម៌។

ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ាក្នុងទីក្រុងគីវ និងទីក្រុងផ្សេងទៀតកាលពីចុងខែមុន ប្រឆាំងនឹងវិធានការទប់ស្កាត់ឯករាជ្យភាពបែបនេះ។ ការស្ទង់មតិ KIIS ដែលចាប់ផ្តើមមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយនៅថ្ងៃទី២២ ខែកក្កដា បានរកឃើញថា អត្រា ៥៨% នៃប្រជាជនអ៊ុយក្រែនបច្ចុប្បន្ន ជឿជាក់លើលោក Zelenskiy ដែលជាការធ្លាក់ចុះពីកម្រិតខ្ពស់រយៈពេល ១៨ខែគឺ ៧៤% ក្នុងខែឧសភា និងពីតួលេខ ៦៧% នៅក្នុងខែកុម្ភៈ ដល់ខែមីនា។

KIIS បានរកឃើញថា អ្នកដែលមិនទុកចិត្តលើលោក Zelenskiy បានលើកឡើងពីអំពើពុករលួយ (២១%) និងកិច្ចការដោះស្រាយសង្រ្គាម (២០%) របស់លោកថាជាមូលហេតុពីរចម្បងគេ លើការបាត់បង់ទំនុកចិត្តនេះ។ ចំណាត់ការប្រឆាំងនឹងអាជ្ញាធរប្រឆាំងអំពើពុករលួយកាលពីខែមុននេះ បានជំរុញឱ្យមានការមិនសប្បាយចិត្តជាពិសេស ដោយសារអ្វីដែលអ្នករិះគន់ពណ៌នាថាជាល្បឿន និងខ្វះតម្លាភាព ដែលវិធានការនោះត្រូវបានអនុម័ត៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm