ក្រុមហាម៉ាស ប្រើប្រព័ន្ធសម្ងាត់ដើម្បីបើកប្រាក់ខែដល់សមាជិករបស់ខ្លួននៅហ្កាហ្សា

2025/08/07 06:38:33 pm        107

បន្ទាប់ពីសង្គ្រាមជិតពីរឆ្នាំនៅដែនដីហ្កាហ្សា សមត្ថភាពយោធារបស់ក្រុមហាម៉ាស បានចុះខ្សោយយ៉ាងខ្លាំង ហើយការដឹកនាំផ្នែកនយោបាយរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធដ៏ធំ។ យ៉ាងណាមិញ សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃពុធ (០៦ សីហា) ថា ពេញមួយសង្រ្គាមមកទល់ពេលនេះ ក្រុមហាម៉ាស នៅតែមានសម្ថភាពបន្តប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់សម្ងាត់ ដើម្បីបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីចំនួន ៣០.០០០នាក់របស់ខ្លួន ដែលសរុបជាទឹកប្រាក់ចំនួន ៧លានដុល្លារ។

BBC បានសម្ភាសន៍មន្ត្រីហាម៉ាស ៣នាក់ដែលបានបញ្ជាក់ថា ពួកគេទទួលបានប្រាក់ខែជិត ៣០០ ដុល្លារក្នុងម្នាក់ៗ កាលពីសប្តាហ៍មុន។ អ្នកទាំងនោះត្រូវបានគេជឿថាស្ថិតក្នុងចំណោមបុគ្គលិករាប់ម៉ឺននាក់ ដែលបន្តទទួលបានប្រាក់ខែអតិបរមាត្រឹមតែជាង ២០% ប៉ុណ្ណោះនៃប្រាក់ខែមុនសង្គ្រាមរបស់ពួកគេ រៀងរាល់ ១០សប្តាហ៍ម្ដង។

ដោយគ្មានប្រព័ន្ធធនាគារណាដែលអាចដំណើរការបាននៅហ្កាហ្សា ការទទួលប្រាក់ខែមានភាពស្មុគស្មាញ ហើយជួនកាលក៏មានគ្រោះថ្នាក់ផងដែរ។ BBC បានលាតត្រដាងប្រព័ន្ធបើកប្រាក់ខែសម្ងាត់នោះថា បុគ្គលិកហាម៉ាស ចាប់ពីមន្រ្តីនគរបាល រហូតដល់មន្ត្រីពន្ធដារ តែងទទួលបានសារកូដអ៊ិនគ្រីបលើទូរសព្ទរបស់ពួកគេផ្ទាល់ ឬសាច់ញាតិ ណែនាំពួកគេឱ្យទៅទីតាំងជាក់លាក់មួយនៅពេលវេលាជាក់លាក់មួយដើម្បី "ជួបមិត្តផឹកតែ"។

សេចក្ដីរាយការណ៍បន្តថា នៅចំណុចជួបគ្នានោះ តែងមានបុរសម្នាក់ ឬម្តងម្កាលជាស្រ្តី ដើរទៅជិតបុគ្គលិកនោះ រួចប្រគល់ស្រោមសំបុត្របិទជិតមួយមានប្រាក់នៅខាងក្នុង ហើយក៏ទៅបាត់ដោយមិនបន្សល់ទុកទំនាក់ទំនងអ្វីឡើយ។ បុគ្គលិកម្នាក់នៅអាជ្ញាធរកិច្ចការសាសនារបស់ក្រុមហាម៉ាស ដែលសុំមិនបញ្ចេញឈ្មោះ បានពិពណ៌នាអំពីគ្រោះថ្នាក់ខ្លាំងពាក់ព័ន្ធនឹងការទៅយកប្រាក់ឈ្នួលបែបនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm