កូរ៉េខាងជើង​ប្រកា​ស​ថា បាន​បាញ់​មី​ស៊ី​ល​ចេញពី​រថភ្លើង​

2022/01/15 06:51:27 pm        376

​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​និយាយថា ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​រថភ្លើង ជា​អ្វីដែល​ត្រូវបាន​គេ​មើលឃើញថា​ ជាការ​សងសឹក​ជាក់ស្តែង​ប្រឆាំង​ទៅនឹង​ការដាក់ទណ្ឌកម្ម​ថ្មី ​ដែលបានដាក់​ដោយ​រដ្ឋបាល​លោក Joe Biden។​ ​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​ធ្វើឡើង​មួយថ្ងៃ​ បន្ទាប់ពី​យោធា​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយថា​ ខ្លួន​បាន​រកឃើញថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ២​គ្រាប់​ចូលទៅក្នុង​សមុទ្រក្នុង​ការបាញ់​អាវុធ​ ៣​លើក​របស់​ប្រទេស​កូរ៉េខាងជើង​ក្នុង​ខែ​នេះ​។​

​ការបាញ់​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​ក្រសួងការបរទេស​រប​ស់​ទីក្រុង​ព្យុងយ៉ាង​បានចេញសេចក្តីថ្លែងការណ៍​ ដាក់​កំហុស​លើ​សហរដ្ឋអាមេរិក​ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​ លើ​ការសាកល្បងកាលពី​ពេលមុន​របស់​កូរ៉េខាងជើង ហើយ​បាន​ព្រមាន​ពី​សកម្មភាព​កាន់តែខ្លាំង​។​ ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) របស់​​កូរ៉េខាងជើង​បាន​រាយការណ៍ថា សមយុទ្ធ​បាញ់​មី​ស៊ី​ល​សម្រាប់​ការពិនិត្យ និងវិនិច្ឆ័យ​ភាព​ស្ទាត់ជំនាញ​ក្នុង​សកម្មភាព​របស់​កង​វរ​សេនាធំ​បាញ់​មី​ស៊ី​ល បាញ់​ពី​ចេញពី​រថភ្លើង​នៅ​ខេត្ត Phyongan ខាងជើង​បានធ្វើ​ឡើងកាលពី​ថ្ងៃ​សុក្រ​។ សមយុទ្ធ​នេះ​មាន​គោលបំណង​ពិនិត្យមើល​ស្ថានភាព​ប្រុងប្រយ័ត្ន ​របស់​ក្រុមកងកម្លាំង​របស់​កងវរ​សេនា​ធំ និង​ពង្រឹងសមត្ថភាព​របស់​ពួកគេ​ក្នុង​បេសកកម្ម​។ ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន និយាយថា ការបាញ់​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី​ទីបញ្ជា​ការ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ និង​មន្ត្រីជាន់ខ្ពស់​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារជាតិ​។​

​ព័ត៌មាន KCNA រាយការណ៍​ថា កងវរសេនាធំ​បានទទួល​បេសកកម្មដោយ​ការជូនដំណឹងភ្លាមៗ ​ពី​នាយសេនាធិការ​នៅ​ព្រឹក​ថ្ងៃ​សុក្រមុនពេល​ទៅកាន់​ទីតាំង​បាញ់​មី​ស៊ី​ល ហើយបាន​បាញ់ចំ​គោលដៅ​ដែល​បានកំណត់​នៅ​សមុទ្រ​ខាងកើត​ របស់​ប្រទេស​កូរ៉េ​ជាមួយនឹងមី​ស៊ី​ល​នាំមុខ​នៃយុទ្ធសាស្ត្រ​ចំនួន​ពីរ​គ្រាប់​។​ ​យោងតាម​ការរាយការណ៍​បានឱ្យដឹងថា មន្ត្រី​យោធា​បាន​ពិភាក្សា​អំពី​ការបង្កើត​ប្រព័ន្ធប្រតិបត្តិការ មី​ស៊ី​លបាញ់​ពី​រថភ្លើងនៅ​ទូទាំងប្រទេស និង​ស្វែងរក​មធ្យោបាយសម្រាប់​ការបំពេញបន្ថែម នូវ​វិធីសាស្ត្រ​ប្រយុទ្ធ​របស់​ប្រទេស​កូរ៉េខាងជើង​ដោយ​ប្រើ​មី​ស៊ី​លបាញ់​ពី​ចេញ​រថភ្លើង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm