ជុំថ្មីនៃការដំឡើងពន្ធ ៥០% របស់សហរដ្ឋអាមេរិក លើទំនិញប្រេស៊ីល បានចូលជាធរមាននៅថ្ងៃពុធ (៦ សីហា) នៅក្នុងអត្រាពន្ធខ្ពស់បំផុតមួយដែលទីក្រុងវ៉ាស៊ីនតោន កំពុងដាក់លើដៃគូពាណិជ្ជកម្មទូទាំងពិភពលោក។ គួរបញ្ជាក់ថា ពន្ធ ៥០% នេះរួមមានអត្រាមូលដ្ឋានបដិការ ១០% និងការដាក់ទណ្ឌកម្មបន្ថែម ៤០%។

សេចក្ដីរាយការណ៍បាននិយាយថា អត្រាដ៏ខ្ពស់នេះអនុវត្តចំពោះប្រហែល ៣៥% នៃការនាំចេញទាំងអស់របស់ប្រេស៊ីល ទៅកាន់សហរដ្ឋអាមេរិក។ វិធានការនេះកើតចេញពីក្រឹត្យមួយដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី៣០ ខែកក្កដា ហើយកើតឡើងមួយថ្ងៃប៉ុណ្ណោះមុនពេលពន្ធសកលកាន់តែទូលំទូលាយ គ្រោងនឹងចូលជាធរមាននៅថ្ងៃទី៧ ខែសីហា នេះ។
ទោះអត្រាពន្ធនេះមានកម្រិតខ្ពស់ខ្លាំងក៏ពិតមែន ប៉ុន្តែផលប៉ះពាល់ភ្លាមៗមិនខ្លាំងក្លាទេ ដោយបញ្ជីរបស់សេតវិមាន បានដាក់ផលិតផល ៦៩៤មុខ ត្រូវបានលើកលែង និងឃ្លាអន្តរកាល ដែលអនុញ្ញាតឱ្យចូលដោយគ្មានពន្ធ សម្រាប់ការដឹកជញ្ជូនរបស់ប្រេស៊ីល ដែលទៅដល់សហរដ្ឋអាមេរិក មុនថ្ងៃទី០៥ ខែតុលា ដ៏យូរខាងមុខ។
យ៉ាងណាក៏ដោយ ការកំណត់គោលដៅលើទំនិញជ្រើសរើសរបស់ប្រេស៊ីល និងការផ្លាស់ប្តូរនយោបាយហួសហេតុនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិភាគសេដ្ឋកិច្ច និងអ្នកសង្កេតការទូត៕

