លោក Trump គំរាមកាន់កាប់ទីក្រុងវ៉ាស៊ីនតោន ដោយប្រើឆ្មាំជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

2025/08/07 07:44:19 pm        70

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (៧ សីហា) បាននិយាយបង្ហើបថា លោកអាចប្រើឆ្មាំជាតិដើម្បីគ្រប់គ្រងតាមដងផ្លូវនៃទីក្រុងវ៉ាស៊ីនតោនឌីស៊ី ក្នុងការគំរាមកំហែងដ៏ធំចុងក្រោយបំផុតរបស់លោកក្នុងការកាន់កាប់ទីក្រុងដែលបម្រើជាអាសនៈរបស់រដ្ឋាភិបាលអាមេរិកមួយនេះ។

លោក Trump បានអ្នកយកព័ត៌មាននៅឯសេតវិមានថា "អាមេរិកមានរដ្ឋធានីដែលពុំមានសុវត្ថិភាពខ្លាំងណាស់ ដូច្នេះត្រូវតែគ្រប់គ្រងឌីស៊ី ហើយនេះប្រហែលជាកន្លែងគ្រប់គ្រងល្អបំផុតក្នុងប្រទេស"។ លោក Trump ដែលធ្លាប់គំរាមដណ្ដើមការគ្រប់គ្រងពីសហព័ន្ធនៃទីក្រុងនេះជាច្រើនដង បានជំរុញការគំរាមកំហែងទាំងនោះ បន្ទាប់ពីបុគ្គលិកម្នាក់ដែលធ្លាប់នៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល បានរងការវាយប្រហារកាលពីចុងសប្តាហ៍មុន។

លោក Trump បង្ហោះរូបភាពជនរងគ្រោះនោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានឈាមប្រឡាក់ស្ទើពេញរាយកាយ។ លោកនិយាយថា៖ អត្រាឧក្រិដ្ឋកម្ម ការកាប់សម្លាប់ និងអ្វីៗផ្សេងទៀតមានខ្ពស់ណាស់នៅវ៉ាស៊ីនតោន លោកនឹងមិនអនុញ្ញាតឱ្យកើតឡើងទៀតទេ ហើយនោះរួមបញ្ចូលទាំងការនាំយកកងឆ្មាំជាតិទៅទីនោះ។

ឧក្រិដ្ឋកម្មហិង្សាក្នុងពេល ៧ខែដំបូងនៃឆ្នាំ២០២៥នេះ បានធ្លាក់ចុះ ២៦% នៅវ៉ាស៊ីនតោន បើធៀបនឹងឆ្នាំមុន ខណៈឧក្រិដ្ឋកម្មទូទាំងប្រទេសធ្លាក់ចុះប្រហែល ៧% នេះបើយោងតាមកំណត់ត្រានាយកដ្ឋាននគរបាលអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន ត្រូវបង្កើតឡើងក្នុងឆ្នាំ១៧៩០ ដោយរួមបញ្ជូលដីពីរដ្ឋ Virginia និង Maryland ដែលនៅជិតខាង។ សភាគ្រប់គ្រងលើថវិការបស់វ៉ាស៊ីនតោន ប៉ុន្តែពលរដ្ឋជាអ្នកជ្រើសរើសអភិបាលក្រុង និងក្រុមប្រឹក្សាក្រុង ដោយសារច្បាប់ដែលគេស្គាល់ថា ច្បាប់គ្រប់គ្រងផ្ទះ (Home Rule Act)។ ដើម្បីឱ្យលោក Trump កាន់កាប់ទីក្រុងនេះបាន សភាទំនងជានឹងត្រូវអនុម័តច្បាប់ថ្មីលុបចោលច្បាប់គ្រប់គ្រងផ្ទះនោះ បន្ទាប់មកលោក Trump នឹងត្រូវចុះហត្ថលេខាឱ្យក្លាយជាច្បាប់ពេញលេញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        102
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        95
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm